ការចេញផ្សាយទិន្នន័យសន្ទស្សន៍អារម្មណ៍របស់អ្នកប្រើប្រាស់លើថ្លៃទំនិញនៅសហរដ្ឋអាមេរិក (CPI)នាពេលខាងមុខនេះត្រូវបានរង់ចាំយ៉ាងអន្ទះសារពីសំណាក់វិនិយោគិនទូទាំងពិភពលោក ដែលកំពុងតាមដានយ៉ាងដិតដល់អំពីទីផ្សារហិរញ្ញវត្ថុ វិស័យធនាគារ និងសេដ្ឋកិច្ច។ ការិយាល័យស្ថិតិការងារបានរំពឹងថា របាយការណ៍អតិផរណានាខែមេសានៅសហរដ្ឋអាមេរិក នឹងធ្វើការប្រកាសនៅថ្ងៃទី 10 ខែឧសភាឆ្នាំ 2023 នេះ។ របាយការណ៍នេះនឹងផ្តល់នូវព័ត៌មានមួយចំនួន ដែលទាក់ទងទៅនឹងការផ្អាកការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលនៅក្នុងកិច្ចប្រជុំបន្ទាប់របស់ខ្លួនដែលបានគ្រោងទុកនៅថ្ងៃទី13-14 ខែមិថុនា ឆ្នាំ2023។
នៅក្នុងខែមីនា អត្រាអតិផរណាប្រចាំឆ្នាំមានចំនួន 5% ដោយក្នុងនោះការកើនឡើងប្រចាំខែមានត្រឹមតែ 0.1%តែ ប៉ុណ្ណោះ។ បើទោះបីជាអត្រាប្រចាំឆ្នាំនេះទាបជាងអត្រាប្រចាំទសវត្សរ៍ 9.1%ក៏ដោយ ក៏វានៅតែខ្ពស់ជាងអត្រាគោលដៅ 2% ដែលបានកំណត់ដោយធនាគារកណ្តាល។ ចំណេកទិន្នន័យស្នូលនៃអតិផរណានៅក្នុងខែមីនា ដែលមិនរាប់បញ្ចូលអាហារ និងថាមពលវិញ បានកើនឡើងដល់ទៅ 5.6%។ ម្យ៉ាងវិញទៀត ដោយសារតែតម្លៃប្រេងនៅក្នុងខែមេសាឡើងថ្លៃ ដូចនេះអត្រាអតិផរណាដែលបានរំពឹងទុក គឺស្ថិតនៅចំនួន5% ដដែល។ OPEC+ បានប្រកាសអំពីការធ្លាក់ចុះនៃផលិតកម្មប្រេងឆៅដែលមិនបានព្រាងទុកកាលពីថ្ងៃទី 2 ខែមេសា ដែលនាំឱ្យតម្លៃប្រេងឡើងថ្លៃ។
ប្រសិនបើអត្រាអតិផរណានៅតែបន្តដូចគ្នាបែបនេះ ហើយទិន្នន័យស្នូលនៃអតិផរណានៅតែបន្តកើនឡើង នោះវាអាចបណ្តាលឱ្យមានភាពអវិជ្ជមានសម្រាប់ទីផ្សារ។ ក្នុងស្ថានភាពបែបនេះ Fed អាចនឹងបន្តរក្សាគោលនយោបាយរឹតបន្តឹងរបស់ខ្លួន ដែលនឹងអាចជះឥទ្ធិពលមិនល្អទៅលើវិស័យធនាគារ និងសេដ្ឋកិច្ចជាតិផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអត្រាអតិផរណានៅតែមានកម្រិតទាប ធនាគារកណ្តាលនឹងផ្អាកការដំឡើងអត្រាការប្រាក់ហើយនឹងធ្វើការវាយតម្លៃពីផលប៉ះពាល់នៃការបញ្ឍប់ដំឡើងអត្រាការប្រាក់នេះ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។
ការចេញផ្សាយទិន្នន័យ CPI របស់សហរដ្ឋអាមេរិកនាពេលខាងមុខមានសារៈសំខាន់យ៉ាងខ្លាំងចំពោះវិនិយោគិនទូទាំងសកលលោក ព្រោះវាបានផ្តល់នូវការយល់ដឹង ទស្សនរបស់គោលនយោបាយរូបិយវត្ថុរបស់ Fed។ ការសម្រេចចិត្តរបស់ Fed នឹងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារ វិស័យធនាគារ និងសេដ្ឋកិច្ចទាំងមូល។ វិនិយោគិនគួរតែតាមដានឱ្យបានហ្មត់ចត់លើការប្រកាសនាពេលខាងមុខ ដើម្បីរក្សាការប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តវិនិយោគរបស់ពួកគេ។
(English Version)
The upcoming release of the US Consumer Price Index (CPI) data is eagerly awaited by global
investors, who are closely monitoring the financial markets, banking sector, and the economy. The Bureau of Labor Statistics is expected to announce the April US inflation report on May 10, 2023. The
report will provide insights into whether the Federal Reserve will pause rate hikes at its meeting
scheduled for June 13-14.
In March, the annual inflation rate stood at 5%, with a monthly increase of only 0.1%. Although this is
lower than the decade-high of 9.1%, it still remains higher than the target rate of 2% set by the central
bank. The core-inflation data, which excludes food and energy, increased by 5.6% in March. Market
expectations are that the inflation figures for April will remain at 5%, primarily due to rising oil prices in
April. OPEC+’s announcement of an unexpected decline in crude production on April 2 led to a surge in
oil prices.
If the inflation figures remain sticky, and the core-inflation data continues to rise, it could result in
negative surprises for the markets. In such a scenario, the Fed would have to remain aggressive in its
tightening approach, which would spell more bad news for the banking sector and the economy.
However, if the inflation remains modest, the Fed could take a break and assess the impact of no rate
hikes on the economy before deciding on rate cuts.
The upcoming US CPI data release is of great significance to global investors, and it could provide
insights into the Federal Reserve’s monetary policy approach. The Fed’s actions would impact the
markets, the banking sector, and the economy as a whole. Investors are advised to keep a close eye
on the upcoming announcements and remain vigilant in their investment decisions.