យើងដឹងរួចមកហើយថាសម្ពាធអតិផរណាលើសកម្រិតអាចនឹងជះឥទ្ធិពលយ៉ាងអាក្រក់ទៅលើកំណើនសេដ្ឋកិច្ច ដោយសារតែវាបន្ទាបតម្រូវការប្រើប្រាស់ក្នុងស្រុក។ នេះត្រូវបានគេតាមដានតាមរយៈសូចនាករសេដ្ឋកិច្ចសំខាន់ៗចំនួនបីដូចជា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) សន្ទស្សន៍តម្លៃអ្នកផលិត ( PPI) និងសន្ទស្សន៍តម្លៃចំណាយផ្ទាល់ខ្លួន (PCE គឺជាសូចនាករដែលពេញនិយមប្រើដោយធនាគារកណ្តាលអាមេរិក)។ ទោះយ៉ាងណាក៏ដោយ មានសូចនាករឈានមុខគេ(Leading Indicator) ផ្សេងទៀត ដែលមនុស្សជាច្រើនប្រើប្រាស់យ៉ាងទូលំទូលាយ ដូចជាតម្លៃទំនិញនាំចេញ និងតម្លៃនាំចូលជាដើម។ ដូច្នេះហើយ ទើបមានការនិយាយថា អតិផរណាអាចងើបឡើងវិញនៅឆ្នាំ 2025 ពីគោលនយោបាយថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump លើការដំឡើងពន្ធលើសពី…
Browsing: Fundamental Education
ដូចទៅនឹងអ្វីដែលការខ្ចីប្រាក់របស់ប្រជាជនពីម្ចាស់បំណុល ឬធនាគារដែលការធ្វើបែបនេះនឹងបង្កឱ្យបំណុលកាន់តែកើនឡើង ហើយបំណុលជាតិវិញក៏ដូចគ្នាដែរ។ តស់! ទៅឈ្វេងយល់ពីបំណុលជាតិ។ បំណុលជាតិគឺពិតជាទិន្នន័យសំខាន់ ដោយសារតែវានឹងតាមដានទៅលើសុខភាពហិរញ្ញវត្ថុនៃសេដ្ឋកិច្ចទាំងមូល ដូច្នេះកាលណាដែលបំណុលមានកាន់តែខ្ពស់ នោះមានន័យថារដ្ឋាភិបាលខ្ចីប្រាក់ពីម្ចាស់បំណុលកាន់តែច្រើន ដែលនឹងធ្វើឱ្យពួកគេមានការស្ទាក់ស្ទើរក្នុងការចាយវាយបន្ថែមទៀត។ តើហេតុអ្វីបានជាដូច្នេះ? តើអ្នកចាំទេ នៅពេលដែលយើងនិយាយអំពីឱនភាពសារពើពន្ធកាលពីអត្ថបទលើកមុន ដែលរដ្ឋាភិបាលចំណាយលើសចំណូលលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា សាលារៀនសាធារណៈ មន្ទីរពេទ្យនិងផ្លូវថ្នល់ជាដើម? ហើយនៅពេលដែលការចាយវាយនេះលើសបានកើតឡើង នោះពួកគេនឹងខ្ចីប្រាក់ពីទីផ្សារមូលបត្របំណុលតាមរយៈការចេញប័ណ្ណបំណុលរដ្ឋាភិបាលដល់វិនិយោគិន។ លើសពីនេះ អត្រាប័ណ្ណ (អត្រាដែលរដ្ឋាភិបាលត្រូវបង់ទៅឱ្យអ្នកទិញ ឬវិនិយោគិន)នឹងដើរតួដូចជាអត្រាការប្រាក់ដូចគ្នា ហើយនេះនឹងក្លាយជាបំណុលរបស់រដ្ឋាភិបាល។ នៅពេលដែលបំណុលកើនឡើង ហើយរដ្ឋាភិបាលមិនអាចសងទាន់ពេល នោះបំណុលជាតិនឹងកាន់តែខ្ពស់។ …
ភាពតានតឹងភូមិសាស្ត្រនយោបាយកើតឡើងនៅពេលដែលមានជម្លោះអន្តរជាតិ ក៏ដូចជាការដណ្តើមអំណាចពីគ្នាទៅវិញទៅមក ដែលអាចបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរមិនត្រឹមតែដល់សេដ្ឋកិច្ចតែមួយប៉ុណ្ណោះទេ ប៉ុន្តែក៏រួមជាមួយនឹងអ្នកដែលពាក់ព័ន្ធទាំងឡាយ។ ខណៈពេលដែលវាអាចឈានទៅរកការផ្ទុះសង្រ្គាម វាក៏អាចឈានទៅរកជម្លោះផ្សេងៗទៀតរួមមានជម្លោះការទូត ការប្រកួតប្រជែងសេដ្ឋកិច្ច ឬជម្លោះទៅលើភាពខុសគ្នាខាងមនោគមវិជ្ជានោះដែរ។ ដូច្នេះ តើយើងកំពុងមានជម្លោះអ្វីនៅពេលនេះ? ជាក់ស្តែងនាពេលបច្ចុប្បន្នមានជម្លោះភូមិសាស្ត្រនយោបាយ និងភាពតានតឹងផ្សេងៗទៀតដូចជា សង្គ្រាមមជ្ឈិមបូព៌ា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ច្រកសមុទ្រតៃវ៉ាន់ (តៃវ៉ាន់ និងចិន) សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនជាដើម។ ប៉ុន្តែតើសង្គ្រាមនេះប៉ះពាល់ទៅដល់ស្ថានភាពសេដ្ឋកិច្ចដល់កម្រិតណា? សង្គ្រាមទាំងនេះផ្តល់ផលប៉ះពាល់ដូចជា៖ ផលប៉ះពាល់លើពាណិជ្ជកម្ម៖ វាជះឥទ្ធិពលទៅលើខ្សែសង្វាក់ផ្គត់ផ្គង់សកល ពោលគឺប្រឈមមុខនឹងបញ្ហាផ្នែកដឹកជញ្ជូន ឬការរឹតបន្តឹងទៅលើកាជួញដូរជាដើម។…
ធ្លាប់កត់សម្គាល់ទេថា បម្រែបម្រួលនៃគោលនយោបាយរបស់ធនាគារកណ្តាលក្តី ឬគោលនយោបាយរដ្ឋាភិបាលក្តីតែងតែធ្វើឱ្យសេដ្ឋកិច្ចមានការផ្លាស់ប្តូរពោលគឺអាចនឹងមានការរីកចម្រើនជាងមុន ឬធ្វើឱ្យធ្លាក់ចុះជាងមុនទៅតាមមធ្យោបាយផ្សេងៗគ្នា។ ប៉ុន្តែអ្វីដែលពេញនិយមនោះគឺ គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធ។ និយាយឱ្យសាមញ្ញទៅ ពួកគេអាចប្រើប្រាស់វិធីសាស្ត្រទាំងពីរនេះផ្សេងៗគ្នា ឬប្រើប្រាស់ក្នុងពេលវេលាតែមួយក៏បានដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាដែលកំពុងប្រឈម ឬត្រូវបានស្គាល់ថាជា “កំណើនសេដ្ឋកិច្ច”។ ខាងក្រោមនេះគឺជាភាពខុសគ្នារវាងគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធ។ គោលនយោបាយរូបិយវត្ថុ គោលនយោបាយរូបិយវត្ថុ គឺជាឧបករណ៍ដែលត្រូវបានប្រើប្រាស់ដោយធនាគារកណ្តាលរួមមាន ធនាគារកណ្តាលនៅអាមេរិក ធនាគារកណ្តាលនៅចក្រភពអង់គ្លេស ធនាគារកណ្តាលនៅតំបន់អឺរ៉ុប ឬធនាគារកណ្តាលនៅអូស្ត្រាលីជាដើម។ ដោយពួកគេនឹងធ្វើការផ្លាស់ប្តូរតាមរយៈអត្រាការប្រាក់ និងការផ្គត់ផ្គង់លុយជាចម្បង។ គោលដៅ៖ ស្ថិរភាពតម្លៃ៖ អត្រាអតិផរណាឈានដល់អត្រាគោលដៅប្រចាំឆ្នាំ…
ដូចដែលយើងបានដឹងរួចមកហើយ តួនាទីចម្បងរបស់ធនាគារកណ្តាលគឺសម្រេចឱ្យបាននូវស្ថិរភាពតម្លៃ បង្កើនចំនួនការងារ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចតាមរយៈការកែសម្រួលគោលនយោបាយរូបិយវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ តើធនាគារកណ្តាលធំៗមានភាពខុសប្លែកគ្នាយ៉ាងណានៅក្នុងទស្សនៈ និងវិធីសាស្រ្តលើគោលនយោបាយរូបិយវត្ថុរបស់ពួកគេ? ធនាគារកណ្តាលសំខាន់ៗនៅក្នុងសកលលោករួមមាន ធនាគារកណ្តាលនៅអាមេរិក (Federal Reserve ឬFED) ធនាគារកណ្តាលអឺរ៉ុប (European Central Bank ឬECB) ធនាគារកណ្តាលនៅចក្រភពអង់គ្លេស (Bank of England ឬBoE) ធនាគារកណ្តាលនៅកាណាដា (Bank of Canada…
ឱនភាពសារពើពន្ធ តើអ្នកមានធ្លាប់បានឮមនុស្សមួយចំនួននិយាយថា គោលនយោបាយថ្មីរបស់ប្រធានាធិបតីលោក Donald Trump អាចនឹងនាំឱ្យមានឱនភាពថវិកាខ្ពស់ ឬហៅថាឱនភាពសារពើពន្ធ? ពាក្យទាំងពីរនេះន័យដូចគ្នា ពោលគឺកើតឡើងនៅពេលដែលរដ្ឋាភិបាលចំណាយលើសពីចំណូល ហើយដែលនាំឱ្យមានការខ្វះខាតថវិការបស់រដ្ឋាភិបាល។ វាមានភាពស្រដៀងគ្នាទៅនឹងការចំណាយនៅអំឡុងពេលវិស្សមកាលរបស់យើងអញ្ចឹង។ ប៉ុន្តែតើរដ្ឋាភិបាលចំណាយទៅលើអ្វីខ្លះ? យើងទាំងអស់គ្នាបានដឹងរួចទៅហើយថា ប្រាក់ចំណូលរបស់រដ្ឋាភិបាលភាគច្រើនបានមកពីពន្ធ ហើយក៏បានរួមចំណែកតាមរយៈការលក់ទំនិញ ឬទិន្នផលសញ្ញាប័ណ្ណសាជីវកម្មនោះដែរ។ ហើយប្រាក់ចំណូលទាំងនេះនឹងត្រូវចំណាយទៅលើទំនិញ និងសេវាកម្មសាធារណៈ រួមទាំងសន្តិសុខសង្គម ការថែទាំសុខភាព ការអប់រំ ការការពារជាតិ ឬហេដ្ឋារចនាសម្ព័ន្ធជាដើម។ ទោះជាយ៉ាងណាក៏ដោយ ឱនភាពថវិកាភាគច្រើនចាប់ផ្តើមនៅពេលដែលរដ្ឋាភិបាលអនុវត្តគោលនយោបាយសារពើពន្ធពង្រីករបស់ពួកគេដោយកាត់បន្ថយពន្ធ (ឬប្រាក់ចំណូលរបស់រដ្ឋាភិបាល)…
បើនិយាយឱ្យសាមញ្ញទៅ អត្រាការប្រាក់ខ្ពស់អាចធ្វើឱ្យតម្លៃរូបិយប័ណ្ណក្នុងស្រុករបស់ពួកគេកាន់តែមានភាពទាក់ទាញសម្រាប់ទាំងវិនិយោគិនក្នុងស្រុក និងជនបរទេស។ ប៉ុន្តែហេតុអ្វីបានជាដូច្នេះ? មិនថាតែនៅអាមេរិកដែលប្រាក់ដុល្លារអាមេរិកឡើងថ្លៃ ដោយសារតែការកើនឡើងនៃអត្រាការប្រាក់ប៉ុណ្ណោះទេ សូម្បីតែធនាគារកណ្តាលផ្សេងៗទៀតក៏អាចទទួលរងនូវឥទ្ធិពលនេះដូចគ្នា។ កត្តាចម្បងនោះគឺទៅលើតម្រូវការរូបិយប័ណ្ណក្នុងស្រុក ដូចជាប្រាក់ដុល្លារអាមេរិក។ ដូចគ្នានឹងតម្រូវការទៅលើផលិតផល ប្រសិនបើមានតម្រូវការកាន់តែច្រើននោះតម្លៃរបស់វាកាន់តែថ្លៃជាងមុន ហើយនេះក៏ដូចគ្នាទៅនឹងតម្លៃរូបិយប័ណ្ណនោះដែរ។ នេះដោយសារតែវិនិយោគិនតែងតែស្វែងរកប្រាក់ចំណេញខ្ពស់លើការវិនិយោគរបស់ពួកគេ។ នៅពេលដែលធនាគារកណ្តាលដំឡើងអត្រាការប្រាក់ ជាធម្មតាវាបង្កើនទិន្នផលលើសញ្ញាប័ណ្ណដែលចេញដោយប្រទេសនោះកាន់តែខ្ពស់។ ប៉ុន្តែហេតុអ្វីបានជាតម្រូវការកើនឡើង? តើនេះមានន័យថាដូចម្តេច? កត្តាដូចជាភាពរឹងមាំនៃស្ថានភាពសេដ្ឋកិច្ច តម្រូវការមានច្រើនលើសកម្រិត ព្រមទាំងកត្តាផ្សេងៗទៀតអាចធ្វើឱ្យធនាគារកណ្តាលរឹតបន្តឹងលើគោលនយោបាយរូបិយវត្ថុ ទាំងនេះសុទ្ធតែជះឥទ្ធិពលលើទិន្នផលប័ណ្ណបំណុល។ អត្រាការប្រាក់ខ្ពស់ធ្វើឱ្យមូលបត្របំណុលក្នុងស្រុកកាន់តែមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគក្នុងស្រុក និងបរទេស។ ដូច្នេះដើម្បីទិញមូលបត្របំណុលទាំងនេះ វិនិយោគិនត្រូវផ្លាស់ប្តូររូបិយប័ណ្ណក្នុងស្រុករបស់ពួកគេទៅរករូបិយប័ណ្ណដែលពួកគេចង់ទិញមូលបត្រនោះ។ នេះបានធ្វើឱ្យតម្រូវការកើនឡើង…
ហេតុអ្វីបានជា Bitcoin ត្រូវបានគេប្រើដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងអត្រាអតិផរណា? សាកស្រមៃមើលសេណារីយ៉ូដែលធនាគារកណ្តាលនៅបន្តបោះពុម្ពរូបិយប័ណ្ណ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងទន់ខ្សោយ។ ហើយការបោះពុម្ពនេះដែលធ្វើឱ្យចំនួនរូបិយប័ណ្ណមានកម្រិតលើសកំណត់នេះ បានបន្តធ្វើឱ្យអត្រាអតិផរណាកើនឡើង និងតម្លៃនៃរូបិយប័ណ្ណពួកគេធ្លាក់ចុះបន្ថែមទៀត។ ជាលទ្ធផល បុគ្គលដែលកាន់រូបិយប័ណ្ណនេះអាចនឹងប្រឈមមុខនឹងការខាតបង់ក្នុងរយៈពេលវែង។ ដូច្នេះហើយបានជាBitcoin ដែលជារូបិយប័ណ្ណឌីជីថលត្រូវបានគេគិតថាអាចប្រយុទ្ធប្រឆាំងនឹងអត្រាអតិផរណាបាន។ ប៉ុន្តែទៅតាមរបៀបណា? ការផ្គត់ផ្គង់មានកំណត់ និងសុវត្ថិភាពខ្ពស់ Bitcoin មានការផ្គត់ផ្គង់ថេរចំនួន 21 លានកាក់ ដែលធ្វើឱ្យវាមិនសូវងាយរងនឹងសម្ពាធអតិផរណា ពោលគឺមិនដូចរូបិយប័ណ្ណផ្សេងទេ ដែលទទួលឥទ្ធិពលដោយការចាក់បញ្ចូលលុយ។ ជាក់ស្តែងដូចកាលពីសម័យវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ 2008 ដែលធនាគារកណ្តាលអាមេរិកបានបន្ធូរបន្ថយគោលនយោបាយតាមរយៈបោះពុម្ពប្រាក់ ព្រមទាំងការកាត់បន្ថយអត្រាការប្រាក់។…
អត្រាប្រាក់បម្រុងកាតព្វកិច្ច (Reserves Requirement) ឧបករណ៍គោលនយោបាយរូបិយវត្ថុមួយគឺ អត្រាប្រាក់បម្រុងកាតព្វកិច្ច (Reserves Requirement)ភាគច្រើនត្រូវបានប្រើប្រាស់ទៅលើបម្រែបម្រួលចរន្តប្រាក់នៅក្នុងសេដ្ឋកិច្ច។ ពោលគឺប្រសិនបើចរន្តប្រាក់មានចំនួនច្រើនពេកអាចនឹងធ្វើឲ្យមានអតិផរណាខ្ពស់ ស្របពេលដែលចរន្តប្រាក់ដែលមានតិចពេកអាចនឹងគំរាមកំហែងទៅកាន់កំណើនសេដ្ឋកិច្ច។ ធនាគារកណ្តាលធំៗទាំងនៅក្នុងអាមេរិក ចក្រភពអង់គ្លេស ឬសូម្បីតែធនាគារជាតិនៃកម្ពុជាសុទ្ធតែរឹតបន្តឹងទៅលើអត្រាប្រាក់បម្រុងកាតព្វកិច្ច (Reserves Requirement) ដើម្បីការពារហានិភ័យរបស់ប្រព័ន្ធធនាគារ។ រហូតមកដល់ពេលនេះ ភាគច្រើនកំពុងពឹងផ្អែកលើឧបករណ៍ផ្សេងទៀតដូចជាអត្រាការប្រាក់ និងប្រតិបត្តិការទីផ្សារបើកចំហ(open market operations) ដើម្បីទប់ស្កាត់ការប្រយុទ្ធនឹងបញ្ហាអតិផរណា។ ក្នុងន័យសាមញ្ញ អត្រាប្រាក់បម្រុងកាតព្វកិច្ច (Reserves Requirement)ជាភាគរយនៃប្រាក់បញ្ញើសរុបដែលធនាគារពាណិជ្ជត្រូវរក្សាទុកក្នុងទុនបំរុងរបស់ខ្លួន និងមិនផ្ទេរដោយផ្ទាល់ទៅធនាគារកណ្តាលនោះឡើយ។…
នេះគឺជាទស្សនៈមួយដែលបង្ហាញពីមូលហេតុដែលរូបិយប័ណ្ណមានសារៈសំខាន់សម្រាប់គ្រប់សេដ្ឋកិច្ចផ្សេងទៀត៖ ជាពិសេសនៅក្នុងសេដ្ឋកិច្ចទំនើបនេះ ដែលពាណិជ្ជកម្មសកលមានសារៈសំខាន់ជាងពេលណាទាំងអស់។ មនុស្សទាំងអស់សុទ្ធតែមានតួនាទីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ អត្រាប្តូរប្រាក់៖ ប៉ះពាល់ដល់អាជីវកម្មរបស់លោកអ្នក ការឈ្វេងយល់អំពីរបៀបដែលអត្រាប្តូរប្រាក់ប៉ះពាល់ដល់អាជីវកម្មរបស់លោកអ្នកគឺមានសារៈសំខាន់សម្រាប់ប្រតិបត្តិការអន្តរជាតិ។ ភាពទន់ខ្សោយនៃរូបិយប័ណ្ណក្នុងស្រុកអាចផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនរបស់អ្នកតាមវិធីជាច្រើន៖ ការកើនឡើងនៃការនាំចេញ៖ ផលិតផលរបស់អ្នកកាន់តែថោកសម្រាប់អ្នកទិញបរទេស ពោលគឺជំរុញការលក់ និងប្រាក់ចំណូលរបស់អាជីវករ។ ការបង្កើនប្រាក់ចំនេញ៖ ប្រាក់ចំណូលដែលបានមកពីការនាំចេញកាន់តែខ្ពស់អាចធ្វើអោយប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនលោកអ្នកកាន់តែប្រសើរឡើង។ ទោះយ៉ាងណាក៏ដោយមានគុណវិបត្តិមួយចំនួន៖ ការចំណាយលើការនាំចូលកាន់តែខ្ពស់៖ វត្ថុធាតុដើម និងសមាសធាតុដែលមានប្រភពមកពីបរទេសនឹងមានតម្លៃថ្លៃជាងមុន ដែលប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នក។ ឧទាហរណ៍៖ អាជីវកម្មនៅក្នុងប្រទេសជប៉ុន ស្របពេលដែលភាពទន់ខ្សោយនៃប្រាក់យ៉េន ក្រុមហ៊ុន៖ ក្រុមហ៊ុនផលិតអេឡិចត្រូនិកជប៉ុន អត្ថប្រយោជន៍៖ ភាពទន់ខ្សោយនៃប្រាក់យ៉េនធ្វើឱ្យផលិតផលអេឡិចត្រូនិករបស់ក្រុមហ៊ុនកាន់តែប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។…