Browsing: Market Outlook

សន្ទស្សន៍តម្លៃទំនិញ PCE ជាសូចនាករសេដ្ឋកិច្ចដែលធនាគារកណ្តាលអាមេរិកពេញនិយមប្រើប្រាស់ក្នុងការវាស់ស្ទង់ទៅលើបម្រែបម្រួលអត្រាអតិផរណា។ ទិន្នន័យទាំងនេះ បានចេញផ្សាយដូចអ្វីដែលវិនិយោគិនព្យាករណ៍ ព្រមទាំងមានកម្រិតខិតជិតអត្រាគោលដៅប្រចាំឆ្នាំ 2%  មុនពេលការបោះឆ្នោតនយោបាយអាមេរិក និងការសម្រេចចិត្តអត្រាការប្រាក់របស់ FED នៅថ្ងៃទី 7 ខែវិច្ឆិកា។  ទោះបីជាអត្រាអតិផរណាកំពុងមាននិន្នាការថយចុះក៏ដោយ ក៏យើងនៅតែឃើញមានការកើនឡើងនៃប្រាក់ចំណូល ព្រមទាំងការចំណាយផ្សេងៗនិងទិន្នន័យការងារដែលល្អជាងមុនកាលពីយប់មិញនេះ។ ទាំងនេះអាចនឹងជំរុញឱ្យមានតម្រូវការកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចអាមេរិក។ លើសពីនេះ ទិន្នន័យយប់នេះនេះក៏ចេញផ្សាយដូចការព្យាករណ៍​ នេះក៏ធ្វើឱ្យធនាគារកណ្តាលអាមេរិក (Federal Reserves)អាចនឹងកាត់បន្ថយអត្រាការប្រាក់ចំនួន 25 bps ជាជាងការកាត់បន្ថយអត្រាការប្រាក់ចំនួន 50…

ធនាគារកណ្តាលជប៉ុនបានរក្សាអត្រាការប្រាក់ខ្ពស់នៅកម្រិត 0.25% ខណៈពេលដែលពួកគេអាចនឹងបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមទៀតប្រសិនបើទិន្នន័យផ្សេងៗចេញដូចអ្វីដែលពួកគេបានព្យាករណ៍។ ទោះបីជាផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសជប៉ុនត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរតិចតួចឬគ្មានបម្រែបម្រួលក៏ដោយ ក៏សេចក្តីថ្លែងការណ៍បានលើកឡើងផងដែរថាស្ថានភាពទីផ្សារការងារនឹងអាចរឹងមាំជាងមុនដោយសារតែការកើនឡើងនៃអត្រាអ្នកមានការងារធ្វើ ព្រមទាំងកំណើនប្រាក់ឈ្នួលនៅទីនោះ។ ទន្ទឹមនឹងនេះ ធនាគារកណ្តាលជប៉ុន(BOJ) ក៏រំពឹងថានឹងឃើញការនាំចេញ និងផលិតកម្មកើនឡើង ជាពិសេសតម្រូវការខ្ពស់សម្រាប់ទំនិញដែលទាក់ទងនឹងព័ត៌មានវិទ្យា។ ទាំងនេះអាចនឹងធ្វើឱ្យអតិផរណាដែលបានមកពីប្រាក់ឈ្នួល រួមទាំងអត្រាអតិផរណាសរុបកើនឡើងកាន់តែច្រើន ស្របពេលដែលអតិផរណាការនាំចូលនៅតែជាបញ្ហា។  ខាង​ក្រោម​នេះ​គឺ​ជា​ការ​ព្យាករ​ណ៍របស់ធនាគារកណ្តាលជប៉ុន។  យោងតាមការព្យាករណ៍ទាំងនេះហើយដែលបានធ្វើឱ្យសមាជិកធនាគារកណ្តាលលោក Ueda លើកឡើងថា “យើងនឹងបន្តកែសម្រួលកម្រិតនៃការបន្ធូរបន្ថយ ប្រសិនបើស្ថានភាពសេដ្ឋកិច្ច ព្រមទាំងតម្លៃចេញដូចអ្វីដែលបានរំពឹងទុក។” (English Version) The…

សហរដ្ឋអាមេរិក  កំណើនសេដ្ឋកិច្ចអាមេរិកបានកើនឡើងយ៉ាងច្រើនរហូតដល់កម្រិត 2.8% ដែលបានបង្កើនទំនុកចិត្តបន្ថែមទៀតលើការសម្រេចបាននូវ “Soft-Landing” (ការបន្ទាបអត្រាអតិផរណា ដោយមិនធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ច) មុនពេលមានការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលនៅអាមេរិកនៅក្នុងខែវិច្ឆិកា។  បម្រែបម្រួលទាំងនេះគឺអាចបណ្តាលមកពីការកើនឡើងនៃការចាយវាយរបស់ប្រជាជននៅទីនោះ ការចំណាយរបស់រដ្ឋាភិបាល ព្រមទាំងការនាំចេញផលិតផលផ្សេងៗ។ ប៉ុន្តែទោះជាយ៉ាងណា ក៏លោកស្រី Eliza Winger ដែលជាសេដ្ឋវិទូបានសម្តែងការព្រួយបារម្ភទៅលើសុខភាពនៃការចាយវាយទាំងនេះនោះដែរ ដោយបានលើកឡើងថា “ការចំណាយរបស់អ្នកប្រើប្រាស់ ភាគច្រើនគឺកើនឡើងមកពីគ្រួសារដែលមានប្រាក់ចំណូលខ្ពស់ ខណៈដែលអ្នកមានចំណូលទាបនៅតែមានភាពភ័យខ្លាចទៅលើតម្លៃទំនិញ”។ ហើយប្រសិនបើដូច្នេះមែន សេដ្ឋកិច្ចអាមេរិកអាចនឹងមិនស្ថិរភាពដូចអ្វីដែលបានឃើញនោះទេ បើទោះបីជា GDP ស្ថិតនៅខាងលើនិន្នាការកំណើន និងទិន្នន័យការលក់ឈានដល់កម្រិត…

របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ ត្រូវនឹងថ្ងៃទី28 ខែតុលា ឆ្នាំ2024 នៅក្នុងរបាយការណ៍នេះ យើងនឹងតាមដានទៅលើបណ្តាសេដ្ឋកិច្ចសំខាន់ៗ រួមមានសហរដ្ឋអាមេរិក តំបន់អឺរ៉ុប ចក្រភពអង់គ្លេស កាណាដា ជប៉ុន​ និងអូស្ត្រាលី ដែលភាគច្រើនផ្តោតសំខាន់ទៅលើសូចនាករសេដ្ឋកិច្ច និងព្រឹត្តិការណ៍សេដ្ឋកិច្ចមួយចំនួនដែលបានកើតឡើងក្នុងសប្តាហ៍នេះ។ ប្រទេសអូស្ត្រាលី  ថ្វីត្បិតតែការផលិតនៅក្នុងប្រទេសអូស្ត្រាលីកំពុងធ្លាក់ចុះនាពេលថ្មីនេះ ប្រទេសអូស្ត្រាលីភាគច្រើនគឺពឹងផ្អែកទៅលើខាងវិស័យសេវាកម្ម ហើយគេក៏ឃើញមានការរីកចម្រើនកាន់តែខ្លាំង។ ការកើនឡើងនៃការប្រើប្រាស់តម្រូវការ និងភាពរឹងមាំនៃស្ថានភាពទីផ្សារការងារ ខណៈពេលដែលអតិផរណាកំពុងធ្លាក់ចុះ ទាំងនេះបានផ្តល់នូវទំនុកចិត្តកាន់តែច្រើនទៅលើការកើនឡើងនៃកំណើនសេដ្ឋកិច្ចកាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយ ធនាគារកណ្តាលនៅអូស្ត្រាលីនៅតែស្ទាក់ស្ទើរក្នុងការចាប់ផ្តើមបន្ធូរបន្ថយ ដោយសារតែទិន្នន័យការងារនៅតែមានសភាពរឹងមាំ។  ប្រទេសជប៉ុន…

តំបន់អឺរ៉ុប ទិន្នន័យអតិផរណានៅតំបន់អឺរ៉ុបនៅតែបន្តធ្លាក់ចុះជាងមុន ហើយនេះគឺជាព័ត៌មានវិជ្ជមានសម្រាប់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ សម្ពាធអតិផរណាប្រាក់ឈ្នួល(Wage Inflation) នៅតែជាបញ្ហាដែលអាចធ្វើឱ្យធនាគារកណ្តាលនៅអឺរ៉ុបបន្ទាបទៅលើអត្រាការប្រាក់ចំនួន 25 bps ជាជាងការកាត់បន្ថយចំនួន 50 bps នេះបើយោងតាមរបាយការណ៍សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ។  ជាពិសេស នៅពេលដែលភាពមិនប្រាកដប្រជាដែលមកពីអស្ថិរភាពនៅក្នុងប្រព័ន្ធនយោបាយប្រទេសបារាំងនៅតែបន្តមាន គួបផ្សំជាមួយនឹងភាពទន់ខ្សោយនៃសកម្មភាពផលិតកម្ម និងសេវាកម្មទៀតនោះ ធនាគារកណ្តាលនៅអឺរ៉ុបរឹតតែពិបាកក្នុងការសម្រេចចិត្តទៅលើអត្រាការប្រាក់របស់ពួកគេ។ លើសពីនេះ ប្រសិនបើទិន្នន័យនៅតែបន្តទន់ខ្សោយ ធនាគារកណ្តាលអាចនឹងជ្រើសយកការបន្ទាបចំនួន 50 bps។  សហរដ្ឋអាមេរិក  ស្រដៀងទៅនឹងតំបន់អឺរ៉ុប សហរដ្ឋអាមេរិកនៅតែមានសញ្ញានៃភាពមិនច្បាស់លាស់ដែលកំពុងកើតមានជុំវិញសេដ្ឋកិច្ចដោយសារតែការបោះឆ្នោតនៅសហរដ្ឋអាមេរិកនាពេលខាងមុខ។…

សហរដ្ឋអាមេរិក លោក Stanley Druckenmiller ដែលជាវិនិយោគិនមហាសេដ្ឋីបានលក់មូលបត្របំណុលនៅសហរដ្ឋអាមេរិកចំនួន 15% -20% នៃផលប័ត្ររបស់គាត់ ហើយនេះក៏បានកាត់បន្ថយសមត្ថភាពរបស់ធនាគារកណ្តាលនៅអាមេរិកក្នុងការបន្ទាបអត្រាការប្រាក់របស់ពួកគេផងដែរ។ ការធ្វើបែបនេះបានធ្វើឱ្យប៉ះពាល់ទៅដល់ទីផ្សារទាំងមូល ដោយសារតែការលក់ចេញនូវមូលបត្របំណុលបានធ្វើឱ្យទិន្នផលមូលបត្រ (Bond Yield)ឡើងខ្ពស់ ហើយវានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់តម្លៃវត្ថុធាតុដើម រួមទាំងតម្លៃមាស និងតម្លៃប្រាក់ជាដើម។  ធនាគារកណ្តាលនៅកាណាដា អត្រាអតិផរណាបានថយចុះជាច្រើន ដែលបានជំរុញឱ្យធនាគារកណ្តាលនៅកាណាដាកាត់បន្ថយអត្រាការប្រាក់ចំនួន 50 bps ដូចការរំពឹងទុក។ ហើយពួកគេក៏រំពឹងទុកថាអាចនឹងបន្ធូរបន្ថយអត្រាការប្រាក់បន្ថែមទៀតនៅក្នុងខែធ្នូនេះដែរ។ ខណៈពេលដែលអតិផរណាដែលបានមកពីលំនៅឋាន ព្រមទាំងអតិផរណាប្រាក់ឈ្នួលបានថយចុះ វាក៏បានធ្វើឱ្យធនាគារកណ្តាលមានទំនុកចិត្តកាន់តែច្រើនក្នុងការបន្ទាបអត្រាការប្រាក់នេះ។ …

ធនាគារកណ្តាលអឺរ៉ុប សមាជិកធនាគារកណ្តាលអឺរ៉ុបមួយចំនួនបានមើលឃើញពីហានិភ័យនៃភាពទន់ខ្សោយបន្ថែមទៀតនៅក្នុងកំណើនសេដ្ឋកិច្ច ដែលអាចជំរុញឱ្យអត្រាអតិផរណាថយចុះលឿនជាងការរំពឹងទុក។​ សមាជិកធនាគារកណ្តាលលោក Villeroy បានលើកឡើងថា “អាចនឹងមានហានិភ័យដែលអត្រាអតិផរណាធ្លាក់ចុះក្រោម 2% ជាពិសេសប្រសិនបើកំណើនសេដ្ឋកិច្ចកាន់តែខ្សោយ” ខណៈពេលដែលលោកក៏បានសង្កត់ធ្ងន់ទៅលើការកើនឡើងនៃហានិភ័យដែលកាត់បន្ថយអត្រាការប្រាក់យឺតជាងនេះ។ ទាំងនេះបានសបញ្ជាក់ថា ពួកគេកំពុងមើលឃើញពីលទ្ធភាពដែលបរិត្តផរណាអាចកើតមាន ហើយនេះក៏បានបង្ហាញតាមរយៈសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ថ្មីៗពីសហជីពផ្សេងៗទៀតរួមមានប្រទេសបារាំង អេស្ប៉ាញ អុីតាលី និងអាឡឺម៉ង់។  ចំពោះសម្ពាធប្រាក់ឈ្នួលដែលធ្លាប់ជាកត្តាជំរុញអតិផរណាចម្បង ពេលនេះ ECB កំពុងឃើញសញ្ញាមួយចំនួននៃការបន្ធូរបន្ថយ ដោយសារតែភាពទន់ខ្សោយនៃទីផ្សារការងារ។ ដូច្នេះប្រសិនបើកំណើនសេដ្ឋកិច្ចបន្តធ្លាក់ចុះ នោះ ECB អាចនឹងមានការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត។​ សូម្បីតែ…

ទោះបីជាមិនមានទិន្នន័យចេញផ្សាយច្រើននាពេលថ្មីៗនេះក៏ដោយ ក៏វិនិយោគិនជាច្រើននៅតែតាមដានយ៉ាងសកម្មទៅលើសុន្ទរកថារបស់សមាជិកធនាគារកណ្តាលនៅអាមេរិក(Federal Reserve)កាលពីយប់ម្សិលមិញទាក់ទងនឹងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុរបស់ពួកគេ។  សមាជិកធនាគារកណ្តាលនៅអាមេរិកជាច្រើនបានគាំទ្រទៅលើការកាត់បន្ថយអត្រាការប្រាក់ច្រើន ខណៈដែលពួកគេព្យាករណ៍ថាមាន “ហានិភ័យនៃភាពទន់ខ្សោយទីផ្សារការងារ”។ នេះបានសបញ្ជាក់ថាពួកគេនៅតែមានក្តីបារម្ភចំពោះភាពទន់ខ្សោយនៃទីផ្សារការងារ ឬការកើនឡើងនៃអត្រាអ្នកគ្មានការងារធ្វើ។ ដូច្នេះប្រសិនទិន្នន័យការងារកាន់តែធ្លាក់ចុះ នោះវាអាចនឹងធ្វើឱ្យធនាគារកណ្តាលអាចនឹងកាត់បន្ថយអត្រាការប្រាក់កាន់តែលឿនជាងនេះ ឬក៏ច្រើនជាងនេះ។ ទាំងនេះសុទ្ធតែបង្ហាញពីគោលបំណងរបស់ធនាគារកណ្តាលក្នុងការស្តារស្ថានភាពសេដ្ឋកិច្ចអាមេរិកឡើងវិញ។​ រហូតមកដល់ពេលនេះ ទីផ្សារនៅតែរំពឹងទុកថា ភាគរយប្រហែល 90.8% អាចនឹងមានការកាត់បន្ថយអត្រាការប្រាក់ចំនួន 25bps នៅក្នុងខែវិច្ឆិកា ខណៈដែលភាគរយប្រហែល 9.2% ដែលនៅសល់គឺរក្សាអត្រាការប្រាក់។ ចំណែកការកាត់បន្ថយអត្រាការប្រាក់ចំនួន 50 bps នៅតែមានភាគរយ…

របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ ត្រូវនឹងថ្ងៃទី19 ខែតុលា ឆ្នាំ2024 នៅក្នុងរបាយការណ៍នេះ យើងនឹងតាមដានទៅលើបណ្តាសេដ្ឋកិច្ចសំខាន់ៗ រួមមានសហរដ្ឋអាមេរិក តំបន់អឺរ៉ុប ចក្រភពអង់គ្លេស កាណាដា ជប៉ុន​ និងអូស្ត្រាលី ដែលភាគច្រើនផ្តោតសំខាន់ទៅលើសូចនាករសេដ្ឋកិច្ច និងព្រឹត្តិការណ៍សេដ្ឋកិច្ចមួយចំនួនដែលបានកើតឡើងក្នុងសប្តាហ៍នេះ។ ប្រទេសអូស្ត្រាលី  អត្រាអ្នកគ្មានការងារធ្វើមានកម្រិតទាបជាងមុនដែលភាគច្រើនបណ្តាលមកពីការកើនឡើងចំនួនអ្នកដែលមានការងារពេញម៉ោង ហើយនេះបានធ្វើឱ្យទីផ្សារការងារកាន់តែល្អប្រសើរជាងមុន។ ប៉ុន្តែនេះក៏បានធ្វើឱ្យវិនិយោគិនព្រួយបារម្ភទៅលើការវិលត្រឡប់របស់អត្រាអតិផរណា ទោះបីជាធនាគារកណ្តាលនៅអូស្រ្តាលីមានទំនុកចិត្តកាន់តែច្រើនទៅលើការធ្លាក់ចុះនៃអត្រាអតិផរណាក៏ដោយ។ នេះក៏អាចធ្វើឱ្យពួកគេនឹងតាមដានទៅលើទិន្នន័យនាពេលអនាគត ជាពិសេសនៅក្នុងទិន្នន័យអតិផរណា។  → ប្រសិនបើទិន្នន័យមានកម្រិតខ្ពស់ជាងអត្រាព្យាករណ៍របស់ធនាគារកណ្តាល នោះពួកគេអាចនឹងរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់ ឬក៏អាចរឹតបន្តឹងលើគោលនយោបាយរូបិយវត្ថុបន្ថែមទៀត។  ប្រទេសជប៉ុន…

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចបន្ទាបអត្រាការប្រាក់មកត្រឹមកម្រិត​ 3.40% ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះនៃអត្រាអតិផរណា ព្រមទាំងភាពទន់ខ្សោយនៃកំណើនសេដ្ឋកិច្ច។ មូលហេតុពីក្រោយបម្រែបម្រួលនេះគឺដោយសារតែអត្រាអតិផរណាបានថយចុះក្រោមអត្រាគោលដៅប្រចាំឆ្នាំចំនួន​2% របស់ ECB ហើយនេះបានបង្កើនក្តីបារម្ភពីការកើតមានបរិត្តផរណានៅក្នុងសេដ្ឋកិច្ចពួកគេ។  ជាពិសេសនៅពេលដែលផលិតកម្មកាន់តែយ៉ាប់យ៉ឺន ការវិនិយោគក៏លែងសូវមាន ហើយអាជីវករមួយចំនួនបានកាត់បន្ថយ ឬបញ្ឈប់ចំនួនបុគ្គលិក ហើយនេះបង្ហាញថាសេដ្ឋកិច្ចកំពុងមានសភាពទន់ខ្សោយ។ សូម្បីតែរបាយការណ៍សន្ទស្សន៍របស់អ្នកគ្រប់គ្រងការទិញពីមុនក៏បានគាំទ្រទៅលើទស្សនៈមួយនេះផងដែរ។  ដូច្នេះ ការកាត់បន្ថយអត្រាការប្រាក់លើកនេះមិនត្រឹមតែជួយស្តារកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ វាថែមទាំងធ្វើជួយស្រោចស្រង់ស្ថានភាពទីផ្សារលំនៅឋានតាមរយៈការលើកទឹកចិត្តលើការប្រើប្រាស់ប្រាក់កម្ចីទិញផ្ទះបន្ថែមទៀត។  តាមការរំពឹងទុកពីអ្នកបង្កើតគោលនយោបាយរបស់ ECB ការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែធ្នូនឹងអាចកើតមានម្តងទៀត ប្រសិនបើទិន្នន័យសេដ្ឋកិច្ចមិនបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ នេះមានន័យថា ប្រសិនបើសេដ្ឋកិច្ចនៅតែបន្តទន់ខ្សោយ ភាពអត់ការងារធ្វើខ្ពស់…