របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍
ត្រូវនឹងថ្ងៃទី28 ខែកញ្ញា ឆ្នាំ2024
នៅក្នុងរបាយការណ៍នេះ យើងនឹងតាមដានទៅលើបណ្តាសេដ្ឋកិច្ចសំខាន់ៗ រួមមានសហរដ្ឋអាមេរិក តំបន់អឺរ៉ុប ចក្រភពអង់គ្លេស ជប៉ុន អូស្ត្រាលី និងកាណាដា ដែលភាគច្រើនផ្តោតសំខាន់ទៅលើសូចនាករសេដ្ឋកិច្ច និងព្រឹត្តិការណ៍សេដ្ឋកិច្ចមួយចំនួនដែលបានកើតឡើងក្នុងសប្តាហ៍នេះ។
ប្រទេសអូស្ត្រាលី
ដូចដែលបានរំពឹងទុកពីរបាយការណ៍សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ(Purchasing Managers’ Index) ធនាគារកណ្តាលនៅអូស្ត្រាលី (RBA) បានរក្សាអត្រាការប្រាក់ថេរនៅកម្រិត 4.35% ដោយសារតែបញ្ហាតម្រូវការធ្លាក់ចុះ ព្រមទាំងភាពទន់ខ្សោយនៃសកម្មភាពសេដ្ឋកិច្ចនាពេលថ្មីៗនេះ។
នៅក្នុងរបាយការណ៍ ពួកគេបានបញ្ជាក់ថា “ប្រជាជនភាគច្រើនបានសន្សំប្រាក់(ដែលបានមកពីរដ្ឋាភិបាល)ច្រើនជាងការរំពឹងទុក” ដែលឆ្លុះបញ្ចាំងពីការប្រុងប្រយ័ត្នលើការចំណាយរបស់ពួកគេ ស្របពេលដែលមានភាពមិនច្បាស់លាស់ទៅលើទស្សនវិស័យសេដ្ឋកិច្ច។ សូម្បីតែអាជីវកម្មក៏កំពុងកាត់បន្ថយសកម្មភាពផលិតកម្មរបស់ខ្លួនដែរ ហើយនេះអាចធ្វើឱ្យកំណើនការងារធ្លាក់ចុះកាន់តែច្រើន។ ទាំងអស់នេះជាសញ្ញាដែលបង្ហាញថា ប្រជាជនភាគច្រើនមានទស្សនវិស័យអវិជ្ជមាន។
ខណៈពេលដែល RBA ព្យាករណ៍ថាអាចនឹងមានបំណុលកាន់តែច្រើនបន្ទាប់ពីពួកគេកាត់បន្ថយអត្រាការប្រាក់។ ដូច្នេះ ពួកគេអាចនឹងរក្សាអត្រាការប្រាក់កម្រិតខ្ពស់កាន់តែយូរ ហើយនេះអាចធ្វើឱ្យរូបិយប័ណ្ណ AUD កាន់តែថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងទៀត។
ប្រទេសជប៉ុន
ទោះបីជាសកម្មភាពសេវាកម្មនៅតែដំណើរការបានល្អក៏ដោយ របាយការណ៍សន្ទស្សន៍អ្នកគ្រប់គ្រងការទិញនៅតែមានការព្រួយបារម្ភលើវិស័យផលិតកម្មជាមួយនឹងទិន្នផល និងការងារកំពុងធ្លាក់ចុះ។ ហើយប្រសិនបើទិន្នន័យទាំងនេះនៅតែមានភាពទន់ខ្សោយ នោះសេដ្ឋកិច្ចអាចនឹងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច។
ម្យ៉ាងវិញទៀត អតិផរណានៅតែមានកម្រិតខ្ពស់ ទោះបីជាមានតម្លៃក្នុងការផលិតទាបក៏ដោយ ដែលភាគច្រើនឃើញតាមរយៈតម្លៃនៅក្នុងវិស័យសេវាកម្ម។ ទោះបីជាយ៉ាងនេះក្តី ទិន្នន័យអតិផរណានៅទីក្រុងតូក្យូបានបង្ហាញពីការថយចុះ ដែលឆ្លុះបញ្ចាំងពីការបន្ធូរបន្ថយសម្ពាធអតិផរណា ហើយនេះអាចជាសញ្ញាល្អ។
ប្រទេសកាណាដា
ទោះបីជាកំណើនសេដ្ឋកិច្ចនៅក្នុងខែកក្កដាបានកើនឡើងក៏ដោយ សេដ្ឋកិច្ចវិទូបានព្យាករណ៍ថាទិន្នន័យខែសីហានឹងអាចស្ថិតនៅក្នុងកម្រិត 0.0% ហើយនេះអាចនឹងធ្វើឱ្យធនាគារកណ្តាលកាត់បន្ថយអត្រាការប្រាក់កាន់តែច្រើន។ បន្ទាប់ពីអតិផរណាបានឈានដល់អត្រាគោលដៅប្រចាំឆ្នាំ 2% ឥឡូវនេះវាគឺជាពេលវេលាសម្រាប់ការជំរុញកំណើនសេដ្ឋកិច្ច។ ដោយនិយាយថា មានភាពតានតឹងផ្នែកហិរញ្ញវត្ថុមួយចំនួន ហើយពួកគេកំពុងរំពឹងថានឹងមានការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតបន្ទាប់ពីការបន្ធូរបន្ថយចំនួនបីជាប់ៗគ្នាកាលពីលើកមុន។
លើសពីនេះ ទីផ្សារការងារក៏មានសភាពទន់ខ្សោយ ទោះបីជាមានការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនាពេលថ្មីៗនេះក៏ដោយ។ ពោលគឺ អត្រាគ្មានការងារធ្វើបានកើនឡើងខ្ពស់។ ទោះយ៉ាងណាក៏ដោយ ធនាគារកាណាដានឹងពិចារណាលើហានិភ័យអតិផរណាដែលកើនឡើងដែលអាចបណ្តាលមកពីការកាត់បន្ថយអត្រាការប្រាក់នេះ។
ចក្រភពអង់គ្លេស
ចក្រភពអង់គ្លេសមានសុទិដ្ឋិនិយមកាន់តែខ្លាំងឡើងអំពីការសម្រេចបាននូវ “Soft Landing” គឺជាសេណារីយ៉ូដែលអតិផរណាបានថយចុះ ដោយមិនប៉ះពាល់ទៅដល់ស្ថានភាពសេដ្ឋកិច្ច។ ទិន្នន័យថ្មីៗបង្ហាញថា លទ្ធផលនេះគឺអាចធ្វើទៅបាន ជាពិសេសជាមួយនឹងការធ្លាក់ចុះនៃអតិផរណា និងភាពរឹងមាំនៃសេដ្ឋកិច្ច វិនិយោគិនជាច្រើននៅតែជឿជាក់ថា អាចនឹងមានគោលនយោបាយបន្ធូរបន្ថយបន្ថែមទៀតមុនដំណាច់ឆ្នាំ។
អឺរ៉ុប
ទិន្នន័យភាគច្រើនសុទ្ធតែបញ្ជាក់ពីទស្សនៈអវិជ្ជមានសម្រាប់សេដ្ឋកិច្ចអឺរ៉ុប ជាពិសេសនៅពេលដែលហានិភ័យនៃបរិត្តផរណាខិតជិតមកដល់ ហើយអត្រាអ្នកអត់ការងារធ្វើបានកើនឡើងខ្ពស់ជាងមុននៅក្នុងសហជីពរបស់ពួកគេ។
ជាមួយនឹងភាពទន់ខ្សោយដែលមកពីវិស័យទាំងពីរ – វិស័យផលិតកម្ម និងវិស័យសេវាកម្ម អាជីវកម្មកំពុងកាត់បន្ថយចំនួនការងារ ដើម្បីបន្ទាបការចំណាយប្រតិបត្តិការ ហើយដែលពួកគេព្យាករណ៍ថាអត្រាអ្នកអត់ការងារធ្វើកាន់តែខ្ពស់ ព្រមទាំងអាចនឹងមានការធ្លាក់ចុះបន្ថែមទៀតនៅក្នុងសេដ្ឋកិច្ច។ ជាលទ្ធផល ពួកគេរំពឹងថានឹងមានការកាត់បន្ថយអត្រាការប្រាក់ម្តងទៀតនៅក្នុងខែតុលា។ យោងទៅតាមអ្នកសេដ្ឋកិច្ចនៅ HSBC “ECB នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន 25 bps ចាប់ពីខែតុលាដល់ខែមេសាឆ្នាំបន្ទាប់” ។
សហរដ្ឋអាមេរិក
ជាមួយនឹងការកើនឡើងនៃកំណើនសេដ្ឋកិច្ចចំពេលអតិផរណាកំពុងឆ្ពោះទៅរកអត្រាគោលដៅចំនួន 2% ទាំងនេះបង្ហាញពីលទ្ធភាពមួយចំនួនដែល FED នឹងតាមដានយ៉ាងសកម្មទៅលើទីផ្សារការងារ ហើយអាចនឹងបន្ធូរបន្ថយបន្ថែមទៀតនៅក្នុងកិច្ចប្រជុំបន្ទាប់។ ដូច្នេះ ធនាគារកណ្តាលនឹងតាមដានទៅលើទិន្នន័យការងារនៅសប្តាហ៍នេះ។
ទីផ្សារបានជឿជាក់ថាអាចនឹងមានការកាត់បន្ថយអត្រាការប្រាក់ចំនួន 75bps នៅមុនដំណាច់ឆ្នាំ ទោះបីមិនច្រើនដូច ECB ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ នេះនឹងអាចធ្វើឱ្យតម្លៃមាសឡើងថ្លៃបន្ថែមទៀត។
(English Version)
Weekly Data Summary Report
As of September 28th, 2024
In this report, we will assess major economies, including the United States, the United Kingdom, the Eurozone, Japan, Australia, and Canada, mainly based on their economic indicators and economic events that have occurred within this week.
Australia
As expected from the purchasing managers’ index report, the Reserve Bank of Australia (RBA) maintained the interest rate steady at 4.35% rather than hiking due to recent subdued demand and weakness seen in the economic activities.
In the report, they stated that “households are saving more of the government stimulus than initially expected,” reflecting a cautiousness on their spending amid the uncertain economic outlook. Even businesses are cutting back on their production activities, possibly slowing down in employment growth. All of these are signs of having low consumer sentiment.
While RBA projects to see excessive debt once the interest rate falls amid a resilient financial system and disinflation, this indicates that they will likely hold the interest rate high for longer. This, therefore, makes the AUD currency stronger against other currencies.
Japan
Although services activities still performing relatively well, the Purchasing Managers’ Index report remains concerned on the manufacturing sector with output and employment are declining. And if this keeps dampening, then we are likely to see lesser growth coming from Japan’s economy.
On the other hand, it is notable that inflation still persists and is high despite having lower input costs, which are mostly seen through service pricing. Even so, the Inflation data in Tokyo showed a deceleration, reflecting easing inflationary pressures which could be a good sign.
Canada
Despite having an improvement in economic growth in July, it is highly expected that August data will likely to stagnate at 0.0%, opening more doors for the Bank of Canada’s rate cut. After the inflation has reached the annual target rate of 2%, now it is time for stimulation in economic growth. Saying that, there is some financial stress among renters and they are expecting more rate cuts to come after three consecutive easing last time.
Plus, it has come to our attention that the labor market is still sluggish even with recent easing, with an unemployment rate is increasingly high. However, the Bank of Canada shall consider on an upside inflation risk which possibly results from a recent rate adjustment.
The United Kingdom
The UK is increasingly optimistic about achieving a ‘soft landing,’ a scenario where inflation eases without triggering a significant economic downturn. Recent data suggests that this outcome is very possible, especially with disinflation and the economy showing resilience, expectations are rising for further easing policy before the end of the year.
The European
Nothing is really positive in the European economy, especially when deflation risk is coming closer and the unemployment rate surged even higher from their unions.
With weakness coming from both sectors—deep recessions in manufacturing and near-stagnate services sectors, businesses are cutting off employment to reduce operation expenses and they already foresee a higher unemployment rate and “further weakening of the economy” coming in. As a result, they expect to have a rate cut once again in October. According to economists at HSBC, “ECB will reduce interest rates by 25 basis points at each meeting from October through next April.”
The United States
With an improvement in economic growth amid inflation heading toward the Fed’s goal, there is some possibility that the Fed will continue to prioritize the labor side of its dual mandate and continue to ease it in the next meeting. Therefore, the Fed will look for signs in the labor data–employment report this week.
The market already priced in for around 75bps rate cuts before the year’s end, albeit not as much as the ECB. However, this will likely put some upward pressure on the GOLD prices further.