ដូចដែលវិនិយោគិនបានរំពឹងទុក កំណើនសេដ្ឋកិច្ចអាមេរិកបានកើនឡើងកាន់តែខ្លាំងរហូតដល់កម្រិត 3.0% ដែលភាគច្រើនបណ្តាលមកពីការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ ការវិនិយោគសារពើភ័ណ្ឌ និងការចំណាយលើអាជីវកម្ម។
ទោះជាយ៉ាងណាក៏ដោយ “អ្នកសេដ្ឋកិច្ចមួយចំនួនបានប្រកែកថាគម្លាតនេះបានបង្ហាញថាផលិតផលក្នុងស្រុកសរុបអាចនឹងមានកម្រិតលើសពីអ្វីដែលស្ថានភាពសេដ្ឋកិច្ចកំពុងមាន” នេះបើយោងតាមសារព័ត៌មាន Reuters ។ ហើយនេះសំដៅទៅលើភាពមិនស្មើគ្នារវាងផលិតផលក្នុងស្រុកសរុប និងប្រាក់ចំណូលសរុបក្នុងស្រុក ដែលទាំងពីរធ្លាប់ប្រើដើម្បីវាស់ស្ទង់សុខភាពសេដ្ឋកិច្ចជាតិ។ ប៉ុន្តែអ្វីដែលអាចពន្យល់ពីគម្លាតនេះ គឺអាចមកពីប្រាក់ចំណូលបន្ថែមរបស់ជនជាតិអាមេរិកមានកម្រិតលើសពីការរំពឹងទុក ហើយនេះធ្វើឱ្យពួកគេមានប្រាក់ចំណូលច្រើនមុន។ ចំណែកឯតម្លៃវិញ យើងក៏បានឃើញការធ្លាក់ចុះនៃសន្ទស្សន៍តម្លៃផលិតផលក្នុងស្រុកសរុប និងតម្លៃ PCE ដែលឆ្លុះបញ្ចាំងពីថយចុះនៃអត្រាអតិផរណាចូលទៅដល់កម្រិតគោលដៅប្រចាំឆ្នាំ 2%។
បន្ទាប់ពីទិន្នន័យបានចេញផ្សាយ សមាជិកធនាគារកណ្តាលលោកស្រី Lisa Cook ក៏បានបកស្រាយពីមូលហេតុដែលលោកស្រីកាត់បន្ថយអត្រាការប្រាក់ចំនួន 50bps កាលពីសប្តាហ៍មុន ដោយលោកស្រីមានគោលបំណងបន្ទាបហានិភ័យនៃភាពទន់ខ្សោយទីផ្សារការងារ។ ទោះយ៉ាងណាក៏ដោយ យោងទៅតាមលោក Mike Maharrey អ្នកវិភាគទីផ្សារសម្រាប់ MoneyMetals.com បានសង្កត់ធ្ងន់ថា “ការកាត់បន្ថយអត្រាការប្រាក់ច្រើននេះ អាចជាក្តីបារម្ភមួយសម្រាប់ស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ”
សេចក្តីថ្លែងការណ៍ទាំងពីរនេះ គួបផ្សំជាមួយនឹងទិន្នន័យយប់នេះអាចនឹងផ្តល់រូបភាពចម្រុះសម្រាប់ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ ដូច្នេះ មនុស្សជាច្រើននឹងតាមដានទៅលើទិន្នន័យដែលបានចេញផ្សាយនាយប់នេះ ដើម្បីឈ្វេងយល់បន្ថែម។
(English Version)
As expected, the US economy was sharply accelerated further to 3.0%, which is mainly driven by increases in consumer spending, inventory investment, and business outlays.
However, “Some economists have argued the gap suggested that GDP was overstating the economy’s health.” as per Reuters News. This refers to the inequality between the Gross Domestic Product and Gross Domestic Income both used to gauge the national economic health. One thing that could be explained is the higher than expected ancillary income that Americans received, making them have more disposable income than initially thought. As for pricing, we also saw a decline in GDP price index and PCE prices which reflects on the disinflation progress to the annual target rate of 2%.
After the data was released, Fed’s Lisa Cook also explained why her belief in the 50bps rate cut last week, saying that to increases “Downside risk” to employment. However, in accordance to Mike Maharrey, market analyst for MoneyMetals.com, emphasized that “this aggressive action signals deeper concerns within the Fed about the state of the U.S. economy.”
These two conflict statements along with the conspiracy of having overstated the economy’s health have painted a mixed picture of the overall US economy. Therefore, many will look into incoming PCE price data for further insights.