ពាក្យគន្លឹះ៖
- ប្រតិបត្តិការទីផ្សារបើកចំហ ឬOpen Market Operations (OMO) គឺជាឧបករណ៍សម្រាប់ទិញ ឬលក់មូលបត្រ។
- ការផ្គត់ផ្គង់រូបិយប័ណ្ណ(Money Supply) គឺសំដៅលើចរន្តប្រាក់នៅក្នុងសេដ្ឋកិច្ច។
- អត្រាការប្រាក់សំដៅលើភាគរយដែលអ្នកខ្ចីត្រូវសងវិញ។
- ការបន្ធូរបន្ថយគោលនយោបាយ និងការរឹតបន្តឹងគោលនយោបាយគឺជាគោលបំណងដែលធនាគារកណ្តាលចង់បាន ចំណែកប្រតិបត្តិការទីផ្សារបើកចំហ ឬOpen Market Operations (OMO)គ្រាន់តែជាឧបករណ៍មួយប៉ុណ្ណោះ។
តើអ្នកដឹងទេថាការកែសម្រួលអត្រាការប្រាក់មិនមែនជាឧបករណ៍តែមួយគត់ដែលត្រូវបានប្រើដើម្បីគ្រប់គ្រងទៅលើកំណើនសេដ្ឋកិច្ច និងអត្រាអតិផរណា?
ប្រតិបត្តិការទីផ្សារបើកចំហ ឬOpen Market Operations (OMO) គឺជាឧបករណ៍ដែលប្រើដើម្បីសម្រេចបានគោលដៅរបស់ធនាគារកណ្តាល ហើយវាអាចស្ថិតនៅក្នុងរូបភាពនៃការទិញ ឬលក់មូលបត្រដូចជាT-bills ឬទីផ្សារមូលបត្រ។
ហើយដើម្បីធ្វើដូច្នេះ ពួកគេក៏អាចត្រូវការឥទ្ធិពលពីបម្រែបម្រួលអត្រាការប្រាក់ ព្រមទាំងចរន្តសាច់ប្រាក់នោះដែរ។ ទោះបីជាមានឥទ្ធិពលយឺតយ៉ាវខ្លះពីការផ្លាស់ប្តូរគោលនយោបាយក៏ដោយ ក៏ការជះឥទ្ធិពលទាំងនេះអាចរីករាលដាលដល់ស្ថានភាពសេដ្ឋកិច្ច ទីផ្សារមូលបត្របំណុល ព្រមទាំងទីផ្សាររូបិយប័ណ្ណអន្តរជាតិនោះដែរ។
ប៉ុន្តែតើធនាគារកណ្តាលប្រើវិធីនេះយ៉ាងដូចម្តេច?
ដូចដែលបានរៀបរាប់ខាងលើ បម្រែបម្រួលនៃចរន្តសាច់ប្រាក់ ឬការផ្លាស់ប្តូរប្រតិបត្តិការទីផ្សារបើកចំហ ឬOpen Market Operations (OMO) ត្រូវបានគេមើលឃើញតាមរយៈប្រតិបត្តិការនៃមូលបត្រ។ នេះមានន័យថា៖
ប្រសិនបើធនាគារកណ្តាលទិញមូលបត្រ នេះបង្ហាញថាពួកគេកំពុងចាក់បញ្ចូលចំនួនទឹកប្រាក់កាន់តែច្រើនចូលទៅក្នុងសេដ្ឋកិច្ច (a.k.a. ការកើនឡើងនៃការផ្គត់ផ្គង់ប្រាក់)និងកាត់បន្ថយអត្រាការប្រាក់ដោយប្រយោល។
- មានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចដោយធ្វើឱ្យចំនួនទឹកប្រាក់កាន់តែច្រើននៅក្នុងសេដ្ឋកិច្ច ហើយនេះនឹងធ្វើឱ្យអ្នកខ្ចីកាន់តែងាយស្រួល។ ដូច្នេះ ការបន្ទាបអត្រាការប្រាក់កាន់តែទាប នឹងធ្វើឱ្យតម្រូវការប្រើប្រាស់ ព្រមទាំងកំណើនសេដ្ឋកិច្ចកាន់តែច្រើនជាងមុន។
ប្រសិនបើធនាគារកណ្តាលលក់មូលបត្រ នេះបង្ហាញថាពួកគេកំពុងដកចំនួនទឹកប្រាក់ (a.k.a. បន្ថយការផ្គត់ផ្គង់ប្រាក់) និងបង្កើនអត្រាការប្រាក់ដោយប្រយោល។
- មានគោលបំណងគ្រប់គ្រងអត្រាអតិផរណាដោយការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ (អត្រាការប្រាក់ខ្ពស់ជាងមុន) ហើយនេះបានកាត់បន្ថយឥណទាននៅក្នុងសេដ្ឋកិច្ច។ លើសពីនេះ វាក៏បានកាត់បន្ថយតម្រូវការប្រើប្រាស់ ព្រមទាំងកំណើនសេដ្ឋកិច្ចនោះដែរ។
ទោះជាយ៉ាងណាក៏ដោយ តើការផ្លាស់ប្តូរការផ្គត់ផ្គង់ប្រាក់ និងអត្រាការប្រាក់ដូចគ្នាដែរឬទេ?
ទោះបីជាឧបករណ៍ទាំងពីរអាចមានផលប៉ះពាល់ស្រដៀងគ្នាក៏ដោយ ក៏វាមិនដូចគ្នាទាំងស្រុងដែរ។
→ ចំនួនសាច់ប្រាក់ សំដៅលើចំនួនចរន្តលុយក្នុងសេដ្ឋកិច្ច ចំណែកអត្រាការប្រាក់សំដៅទៅលើភាគរយនៃប្រាក់កម្ចីដែលអ្នកខ្ចីត្រូវសងទៅម្ចាស់បំណុល។
ខណៈពេលដែលចំនួនសាច់ប្រាក់ ព្រមទាំងអត្រាការប្រាក់អាចមានទំនាក់ទំនងគ្នាទៅវិញទៅមក ប៉ុន្តែទាំងពីរនេះមិនដូចគ្នាទេ។ ធនាគារកណ្តាលភាគច្រើនប្រើប្រាស់ឧបករណ៍ទាំងពីរបញ្ចូលគ្នា ដើម្បីសម្រេចបាននូវគោលបំណងរបស់ពួកគេ។ នេះមានន័យថា ប្រសិនបើធនាគារកណ្តាលបានប្រើប្រាស់ចំនួនសាច់ប្រាក់ដើម្បីគ្រប់គ្រងអតិផរណា ឬកំណើនសេដ្ឋកិច្ច ពួកគេក៏ត្រូវផ្លាស់ប្តូរអត្រាការប្រាក់ជាមុននោះដែរ។
“ទាំងពីរមិនដូចគ្នាទេ ប៉ុន្តែទាំងពីរនេះអាចជះឥទ្ធិពលទៅវិញទៅមក”
តើពួកគេអាចប្រើឧបករណ៍ទាំងពីរក្នុងពេលតែមួយបានដែរ ឬទេ?
ខណៈពេលដែលពួកគេអាចប្រើប្រាស់ឧបករណ៍ទាំងពីរក្នុងពេលតែមួយក៏ដោយ ក៏កម្រិតនៃការប្រើប្រាស់នេះអាស្រ័យទៅលើស្ថានភាពសេដ្ឋកិច្ចនោះដែរ។ ឧទាហរណ៍ ប្រសិនបើធនាគារកណ្តាលផ្តោតសំខាន់ទៅលើបញ្ហាអតិផរណា នោះពួកគេអាចនឹងដំឡើងអត្រាការប្រាក់ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ។ ប្រសិនបើស្ថានភាពសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន ឬថយចុះ ឬអាចមានហានិភ័យនៃវិបត្តិសេដ្ឋកិច្ច នោះពួកគេអាចនឹងបន្ថយអត្រាការប្រាក់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
ប៉ុន្តែចំណែកចំនួនសាច់ប្រាក់ (Money Supply) វិញ? ប្រសិនបើប្រៀបធៀបទៅនឹងបម្រែបម្រួលអត្រាការប្រាក់វិញ បម្រែបម្រួលចំនួនសាច់ប្រាក់អាចនឹងជះឥទ្ធិពលតិចជាងទៅលើបញ្ហាដែលប្រឈម។ ប៉ុន្តែប្រសិនបើនិយាយអំពីបញ្ហាសាច់ប្រាក់ងាយស្រួល ឬសន្ទនីយភាពវិញ ដែលការកាត់បន្ថយអត្រាការប្រាក់អាចមានឥទ្ធិពលតិចតួចលើការចំណាយ បម្រែបម្រួលចំនួនសាច់ប្រាក់អាចនឹងជះឥទ្ធិពលច្រើនជាង។ នេះក៏មានន័យថា ប្រសិនបើធនាគារកណ្តាលចាក់បញ្ចូលសាច់ប្រាក់ងាយស្រួលកាន់តែច្រើនចូលទៅក្នុងសេដ្ឋកិច្ច នោះយើងអាចនឹងឃើញកំណើនសេដ្ឋកិច្ចកាន់តែច្រើន។
ហើយតើពួកគេអាចបន្ទាបអត្រាការប្រាក់ ស្របពេលដែលកាត់បន្ថយចំនួនសាច់ប្រាក់ដែរ ឬទេ?
ជាការពិតណាស់ពួកគេអាចធ្វើបាន។ វិធីសាស្រ្តនេះអាចនឹងមានហានិភ័យខ្លាំង ដោយសារតែវាអាចបង្កឱ្យមានអតិផរណាខ្ពស់ ព្រមទាំងអស្ថិរភាពនៃស្ថានភាពសេដ្ឋកិច្ចចូលមកដល់។ ប៉ុន្តែនេះក៏អាចចាត់ទុកថាជាវិធីសាស្ត្រមួយដែលធ្វើឱ្យមានតុល្យភាពរវាងបញ្ហាទាំងពីរ។
ក្នុងឧទាហរណ៍ជាក់ស្តែង ធនាគារកណ្តាលអាចនឹងកាត់បន្ថយចំនួនសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ចដើម្បីទប់ស្កាត់នឹងអត្រាអតិផរណា ស្របពេលដែលពួកគេបញ្ចុះអត្រាការប្រាក់ទៅលើវិស័យមួយចំនួន ឬសម្រាប់ប្រភេទកម្ចីណាមួយ ជាពិសេសទៅលើសហគ្រាសខ្នាតតូច និងមធ្យមដើម្បីកាត់បន្ថយផលប៉ះពាល់ទៅដល់អ្នកប្រើប្រាស់ និងអាជីវកម្ម។ ខណៈពេលដែលវិធីសាស្ត្រនេះមិនសូវពេញនិយមក្នុងការប្រើប្រាស់ ប៉ុន្តែវាក៏នៅតែត្រូវបានគេពិចារណាប្រើប្រាស់នៅស្ថានភាពបែបនេះ ឬនៅពេលដែលមានបំណុលរដ្ឋាភិបាលច្រើនលើសលប់។
ចំណាំសំខាន់
- ការប្រើប្រាស់ការបន្ទាបអត្រាការប្រាក់ ជាមួយនឹងការចាក់បញ្ចូលសាច់ប្រាក់កាន់តែច្រើនត្រូវបានគេមើលឃើញថា ជា “ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ “។ នេះសបញ្ជាក់ថាធនាគារកណ្តាលកំពុងព្យាយាមជំរុញកំណើនសេដ្ឋកិច្ចដោយការលើកទឹកចិត្តដល់ការចំណាយរបស់អ្នកប្រើប្រាស់កាន់តែច្រើន ការផលិតកាន់តែច្រើន ព្រមទាំងបង្កើនចំនួនការងារកាន់តែខ្ពស់។
- ទោះជាយ៉ាងណាក៏ដោយ អត្រាការប្រាក់ខ្ពស់ជាងមុន និងការលក់មូលបត្របំណុល ឬយកប្រាក់ចេញពីសេដ្ឋកិច្ចត្រូវបានគេស្គាល់ថាជា “ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ”។ នេះក៏បង្ហាញថាធនាគារកណ្តាលកំពុងតាមដានទៅលើការបន្ទាបអត្រាអតិផរណាមករកអត្រាគោលដៅប្រចាំឆ្នាំ 2% ដើម្បីសម្រេចបាននូវស្ថិរភាពតម្លៃ។
ដូច្នេះ យើងឃើញថាដើម្បីសម្រេចបានគោលដៅមួយ ពួកគេប្រហែលជាត្រូវលះបង់មួយទៀត ហើយទង្វើនេះត្រូវបានគេស្គាល់ថាជា “ខ្សែកោង Phillips”។ ពោលគឺជាទំនាក់ទំនងបញ្ច្រាសរវាងទិន្នន័យអតិផរណា និងអត្រាគ្មានការងារធ្វើ។
ទោះជាយ៉ាងណាក៏ដោយ តើនេះមានន័យថាយើងមិនអាចសម្រេចបានគោលដៅទាំងពីរ ដែលរួមមាន “ស្ថិរភាពតម្លៃ និងកម្រិតការងារអតិបរមា” មែនដែរ ឬទេ?
ទោះបីជាវាអាចនឹងមានភាពលំបាកក្នុងការសម្រេចបាននូវករណីបែបនេះ ប៉ុន្តែប្រសិនបើធនាគារកណ្តាលសម្រេច នោះវាត្រូវបានគេស្គាល់ជាសេណារីយ៉ូ soft landing ។
(English Version)
Key Term:
- Open Market Operations is a tool for buying or selling securities.
- Money supply refers to the amount of money circulating in the economy.
- The interest rate refers to the percentage that the borrower needs to pay back.
- Both quantitative easing and quantitative tightening are the objectives that central banks need, while open market operations are just a tool.
Do you know interest rate adjustment is not the only monetary tool that is used to influence economic growth and inflation control?
Open market operations is the tool used to achieve the dual mandate from the central bank, which could be in the form of purchasing and selling securities such as T-bills or bond markets.
And in order to do so, they may need help from the adjustment in the interest rate and money supply. Although there is some lagging effect from these changes in the policy, the impact tends to be widespread to both the economy, bond market, and FX market.
But how does the central bank use this?
As mentioned above, changes in money supply or adjusting in OMO could be seen through the transaction of the securities, meaning that:
If the central bank purchases the securities, this suggests that they are injecting the money supply into the economy (a.k.a., an increase in money supply) and indirectly lowering the interest rate.
- Aiming to stimulate economic growth by circulating more money supply in the economy, which makes it more accessible for the borrower. Therefore, having lower borrowing costs would bring more consumption into the economy and boost growth.
If the central bank sells the securities, this suggests they are taking out the money supply (a.k.a. lowering the money supply) and indirectly increasing the interest rate.
- Aiming to take control of inflation by tightening monetary policy (higher interest rate), which lessens the credit availability in the economy. This will limit the demand for consumption and restrain growth.
However, do changes in money supply and interest rate mean the same thing?
Although the effects of both tools might be similar, they are not completely the same thing.
→ Money supply refers to the amount of money circulating in the economy, while the interest rate refers to the percentage that the borrower will have to take in exchange for a loan.
While money supply and interest rates are interconnected, they are not identical. Central banks often use both tools in combination to achieve their macroeconomic objectives. Saying that if the central bank uses the money supply to take control of inflation or stimulate economic growth, then it also influences the interest rate adjustment first.
“Both are not the same and yet they are affecting one another.”
Can they use both tools at the same time?
While they can use both at the same time, however, the degree of use depends on the economic condition. For instance, if the central banks prioritize the inflation problem, they may hike the interest rate to combat the problem. If the economic condition is getting worse or slowing down, or possibly with the recession risk, then they may lower the interest rate to stimulate growth.
But how about the money supply? The money supply has slow effects compared to the interest rate on the surface problems mentioned above. However, if talking about the liquidity problem or liquidity traps, where lowering the interest rate might have little effect on spending, then this is where the money supply comes forward. This means that if the central banks inject liquidity into the economy, then we are likely to see more growth in a short period.
And can they lower the interest rate while decreasing the money supply?
Of course, they can. This approach tends to be risky because it could lead to hyperinflation and instability of the economic conditions, and yet it can be a balancing act that could address two conflicting objectives.
In a realistic example, they reduced the money supply to curb inflation while lowering the interest rate for some specific sectors or types of loans, especially for SMEs, to soften the degree of impact on the consumer and business.
While this combination is rarely used and can be challenging to implement effectively, it might also be considered in situations where excessive government debt is a major concern as well.
Important Note
- The usage of lowering the interest rate combined with injecting the money could be seen as “quantitative easing.” This dictates that the central bank is trying to stimulate economic growth by encouraging more consumer spending, more production, and a higher employment level.
- However, higher interest rates and selling the bond or taking the money out of circulation are known as the “quantitative tightening.” This also suggests that the central bank is prioritizing bringing inflation down to the annual target rate of 2% to achieve price stability.
With these two points in mind, we see that to achieve one, they may need to sacrifice one, which is also known as “Phillips curves.” It’s a reverse relationship between inflation data and the unemployment rate.
However, does that mean we cannot achieve both or a dual mandate, “price stability and maximum employment level”?
Even though this could be very difficult to achieve such a case, if the central bank does, then this is known for the “soft landing” scenario.