មានទិន្នន័យជាច្រើនដែលត្រូវតាមដានសម្រាប់យប់នេះ!
ទិន្នន័យដែលមានយប់នេះរួមមាន ផលិតផលក្នុងស្រុកសរុប (GDP) ដែលផ្តល់នូវព័ត៌មានសង្ខេបនៃស្ថានភាពសេដ្ឋកិច្ច ទិន្នន័យអតិផរណាប្រចាំត្រីមាស និងការទិញទំនិញធំៗ — ពោលគឺទិន្នន័យបញ្ជាទិញទំនិញប្រើប្រាស់ដែលមានអាយុកាលយូរ។
យោងតាមសេចក្តីថ្លែងការណ៍របស់សមាជិកធនាគារកណ្តាលនៅអាមេរិកមួយចំនួន ឥឡូវនេះពួកគេកំពុងផ្តោតសំខាន់ទៅលើសុខភាពសេដ្ឋកិច្ចជាជាងការបន្ទាបអត្រាអតិផរណាត្រឡប់មករកអត្រាគោលដៅ។ ដូច្នេះហើយបានជាទិន្នន័យ GDP នៅយប់នេះនឹងត្រូវបានតាមដានយ៉ាងសកម្ម។ ការព្យាករណ៍សម្រាប់ GDP ត្រូវបានរំពឹងថាអាចនឹងកើនឡើងដល់ 3.0% ខ្ពស់ជាងទិន្នន័យមុនក្នុងត្រីមាសទី 2 ហើយក្នុងនោះក៏អាចនឹងបណ្តាលមកពីការរំពឹងទុកនៃការកើនឡើងការលក់ទំនិញកាន់តែច្រើន(GDP Sales) ស្របពេលដែលតម្លៃទំនិញ ឬសេវាកម្មធ្លាក់ចុះ(GDP Price Index)។
ប្រសិនបើទិន្នន័យពិតប្រាកដមកស្របគ្នា ឬលើសពីទិន្នន័យព្យាករណ៍ នោះវានឹងបង្ហាញថាកំណើនសេដ្ឋកិច្ចកំពុងទទួលបានសន្ទុះ ហើយអតិផរណាកំពុងឆ្ពោះទៅរកកម្រិតគោលដៅ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារភាពទន់ខ្សោយនៃការលក់រាយ (Retail Sales)នៅក្នុង Q2 ក៏អាចមានឱកាសធ្វើឱ្យផលិតផលក្នុងស្រុកសរុបធ្លាក់ចុះទាបជាងការព្យាករណ៍នោះដែរ ហើយនេះអាចឆ្លុះបញ្ចាំងថាកំណើនសេដ្ឋកិច្ចនឹងទាបជាងមុន។(ប្រូបាប៊ីលីតេទាប ប៉ុន្តែនៅតែមានឱកាសក្នុងការកើតមាន)
ទន្ទឹមនឹងនេះ ការព្យាករណ៍អតិផរណាទាបហាក់ដូចជាមានភាពស្រដៀងគ្នាទៅនឹងទិន្នន័យអតិផរណាផ្សេងទៀត ហើយប្រសិនបើវាពិតជាធ្លាក់ចុះមែននោះ វានឹងបន្ថែមភាគរយដែលធនាគារកណ្តាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនៅមុនដំណាច់ឆ្នាំនេះ។ ដោយសារតែធនាគារកណ្តាលអាមេរិក (FED) ទទួលបានទំនុកចិត្តបន្ថែមទៀតលើការប្រយុទ្ធអតិផរណា។
ជាពិសេសនៅពេលដែលការទិញទំនិញធំ ៗ – ការបញ្ជាទិញទំនិញប្រើប្រាស់បានយូរអាចនឹងមានកម្រិតទាបជាងមុន ហើយនេះអាចឆ្លុះបញ្ចាំងពីភាពទន់ខ្សោយនៃការចាយវាយរបស់ប្រជាជននៅពេលនេះ។ នេះអាចបញ្ជាក់បានថា សេដ្ឋកិច្ចអាមេរិកអាចនឹងទាមទារការជំរុញបន្ថែមទៀតសម្រាប់កំណើនសេដ្ឋកិច្ច។
(English Version)
Alot of thing to look forward to for tonight’s economic data!
What we got here is the gross domestic product (GDP) that provides a snapshot of overall economic health, quarterly inflation data, and big purchasing items—durable goods orders.
As per a statement from several FED members, they are now prioritizing the economic outlook rather than inflation data, which makes GDP tonight highly attentive. The projection for GDP is likely to accelerate to 3.0%, higher than prior data in the second quarter and that could mainly contributed by higher sales amid lowering prices for goods and services.
If the actual data aligns with or overshoots the expectation, then this will prove that economic growth is gaining its momentum and inflation is heading toward the restrictive level. However, given the weakness in retail sales in Q2 is, there is a chance that GDP could possibly come lower than forecast and that reflects on having slower growth. (low probability but there is still a chance)
Meanwhile, lowering the inflation projection seems to align with other inflation data and if it comes true, then this will add more probability of having additional easing before this year’s end. Due to the FED is gaining more confidence in the inflation fight.
Especially when the big purchasing items—durable goods orders are likely to print weaker which could reflect on having poor consumer spending in August and that is what Fed prioritizes now. This could prove that the US economy may require further stimulus for growth.