តើអ្វីទៅជា Hammer Candlestick Pattern?
និយមន័យ
Hammer គឺជាប្រភេទនៃ Candle Stick ដែលបង្ហាញពីសញ្ញានៃការវិលត្រឡប់ទៅលំហូរឡើង ពោលគឺការផ្លាស់ប្តូរពីលំហូរចុះទៅលំហូរឡើង។ វាបានផ្តល់នូវសញ្ញាថា អាចនឹងមានលទ្ធភាពដែលតម្លៃអាចនឹងចាប់ផ្តើមកើនឡើង។
រូបរាង
លក្ខណៈសម្គាល់
នៅក្នុងលំហូរចុះ ប្រភេទ Hammer Candlestick Pattern គឺចាប់ផ្តើមបង្កើតឡើងនៅពេលដែលតម្លៃព្យាយាមរុញចុះទៅក្រោមបន្តទៀត ប៉ុន្តែគួបផ្សំជាមួយនឹងចំនួនអ្នកទិញកាន់តែច្រើនដែលធ្វើឱ្យតម្លៃកើនឡើង។ ទាំងនេះបានបង្កើតជាទម្រង់ Hammer ដែលបង្ហាញថាចំនួនអ្នកទិញមានច្រើននៅក្នុងទីផ្សារ ហើយបម្រែបម្រួលអាចនឹងកើតមាន។
ឩទាហរណ៍
hammer pattern កើតឡើងនៅពេលដែលទីផ្សារបើកមកហើយក៏បានធ្លាក់ចុះទៅទាប ប៉ុន្តែអ្នកទិញស្រាប់តែចូលមកហើយនាំអោយតម្លៃទីផ្សារហក់ឡើងវិញទៅបិទនៅជិតតម្លៃខ្ពស់របស់វា។ ស្រមោលក្រោមវែងបង្ហាញពីអ្នកទិញបានចូលមកគ្រប់គ្រង។ ទម្រង់patternនេះផ្តល់សញ្ញាប្រាប់យើងថាអាចហ្នឹងមានការផ្លាស់សន្ទុះកម្លាំងពីអ្នកលក់មកជាអ្នកទិញគ្រប់គ្រងទីផ្សារវិញ។
នៅក្នុងការសិក្សារមួយ*”An Empirical Evaluation of the Performance of Technical Analysis,”* ដែលបានបោះផ្សាយនៅក្នុង*Journal of Futures Markets* ដោយលោក Brett N. Steenbarger បានរកឃើញថា hammer candlestick pattern មានអត្រាជោគជ័យប្រហែល៦២%ក្នុងការព្យាករណ៍ថាផ្សារអាចហ្នឹងមានការវិលត្រឡប់ពីចុះមកឡើងវិញ។
English Version
What is a Hammer Candlestick Pattern?
Definition
A hammer candlestick pattern is a bullish reversal candlestick pattern that typically forms after a downtrend. It signals that a potential bottom is forming and that the price may start to rise.
Appearance
Characteristics
In a downtrend, a hammer forms when the price attempts to push lower but is met with strong buying pressure that drives the price back up, creating the hammer shape. This indicates that buyers are taking control of the market and a reversal may occur.
Example
The hammer pattern forms when the market opens and drops lower, but buyers step in and drive the price back up, closing the candle near its daily high. The long lower wick reflects the sellers’ unsuccessful attempt to push the price down, while the close near the high indicates that buyers have regained control. This pattern signals a possible shift in market sentiment from bearish to bullish.
In the study *”An Empirical Evaluation of the Performance of Technical Analysis,”* published in the *Journal of Futures Markets*, Brett N. Steenbarger found that the hammer candlestick pattern has a success rate of about 62% in predicting bullish reversals.