សហរដ្ឋអាមេរិក
សមាជិកធនាគារកណ្តាលនៅអាមេរិកលោកស្រី Bowman នៅតែជឿជាក់ថាការកាត់បន្ថយអត្រាការប្រាក់ចំនួន 25-bps អាចនឹងសាកសមជាមួយនឹងស្ថានភាពសេដ្ឋកិច្ចអាមេរិក ដោយសារតែការព្យាករណ៍ទៅលើហានិភ័យនៃការកើនឡើងអត្រាអតិផរណា ព្រមទាំងភាពរឹងមាំនៃការចំណាយលើតម្រូវការប្រើប្រាស់។
លើសពីនេះ លោកបានទទួលស្គាល់ថាអត្រាអតិផរណាបច្ចុប្បន្នកំពុងមានទិសដៅទៅរកអត្រាគោលដៅចំនួន 2% ប៉ុន្តែការព្រួយបារម្ភអំពីអតិផរណាដែលមិនរាប់បញ្ចូលអាហារ និងថាមពលនៅតែបន្តកើតមានដោយសារតែប្រាក់ឈ្នួលខ្ពស់ និងកំណើនការចំណាយ។
ចំពោះទីផ្សារការងារវិញ លោកក៏ទទួលស្គាល់ថាទីផ្សារការងារកំពុងមានសភាពទន់ខ្សោយ ដោយសារអត្រាអ្នកអត់ការងារធ្វើខ្ពស់។ ប៉ុន្តែបើគិតពីទិន្នន័យសំខាន់ៗផ្សេងទៀត រួមមានផលិតផលក្នុងស្រុកសរុប កំណើនប្រាក់ឈ្នួល និងការចំណាយរបស់អ្នកប្រើប្រាស់ វានៅតែដំណើរការល្អ។ នេះមានន័យថាសេដ្ឋកិច្ចអាមេរិកមិនទាន់ខ្សោយគ្រប់គ្រាន់ក្នុងការកាត់បន្ថយអត្រាការប្រាក់ចំនួន 50 bps នៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងនេះគឺគ្រាន់តែជាគំនិតរបស់គាត់ចំពោះកិច្ចប្រជុំ FED ចុងក្រោយប៉ុណ្ណោះ ហើយធនាគារកណ្តាលនៅអាមេរិកបានកាត់បន្ថយអត្រាការប្រាក់ចំនួន50 bps រួចទៅហើយ ដើម្បីការពារហានិភ័យនៃឱនភាពកំណើនសេដ្ឋកិច្ច។
ធនាគារកណ្តាលកាណាដា
ដូចគ្នានឹងធនាគារកណ្តាលផ្សេងទៀតដែរ ធនាគារកាណាដាអាចនឹងបន្តបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ខណៈដែលពួកគេមានគោលបំណងរារាំងការធ្លាក់ចុះបន្ថែមទៀតនៃកំណើនសេដ្ឋកិច្ច។ ជាពិសេសនៅពេលដែលពួកគេនៅតែប្រុងប្រយ័ត្នចំពោះទីផ្សារលំនៅឋាន។
ធនាគារកណ្តាលនៅអូស្រ្តាលី និងធនាគារកណ្តាលអឺរ៉ុប
ធនាគារកណ្តាលនៅអូស្រ្តាលីបានសម្រេចចិត្តរក្សាអត្រាការប្រាក់ក្នុងកម្រិត4.35% ដដែល ខណៈពេលដែលពួកគេមិនបានលើកឡើងអំពីការដំឡើងអត្រាការប្រាក់ក្នុងកិច្ចប្រជុំនេះឡើយ។ នេះមានន័យថាពួកគេមានគោលបំណងរក្សាអត្រាការប្រាក់នេះ រហូតដល់ពេលដែលពួកគេមានទំនុកចិត្តទៅលើអត្រាអតិផរណា។ ក្រៅពីនេះទៅទៀត ពួកគេកំពុងព្យាករណ៍ថាការចំណាយរបស់អ្នកប្រើប្រាស់កំពុងកើនឡើងយឺតជាងការរំពឹងទុក ហើយនោះអាចជាលទ្ធផលមកពី “ការបន្តកំណើនទិន្នផលទាប និងការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារការងារ”។
ទន្ទឹមនឹងនេះ បន្ទាប់ពីការបន្ធូរបន្ថយចុងក្រោយពីធនាគារកណ្តាលអឺរ៉ុប ពួកគេក៏បានបញ្ជាក់ផងដែរថា “ធនាគារកណ្តាលអាចនឹងមិនកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតទេ” ដោយសារតែការព្រួយបារម្ភអំពីអតិផរណានៅតែបន្តមាន។
ធនាគារកណ្តាលទាំងពីរនឹងតាមដានទៅលើអត្រាអតិផរណាបន្ថែមទៀត ហើយមានគោលបំណងបន្ទាបអត្រានេះដល់អត្រាគោលដៅប្រចាំឆ្នាំ 2% ។
(English Version)
The United States
The Federal Reserve’s Bowman still believes that a 25-bps rate cut would do better for the economy given an upside inflation risk projection and resilient consumer spending.
He acknowledged that the disinflation is heading toward the Fed’s goal, yet the concerns about the core inflation persist due to high wages and spending growth.
As for the labor market, he also admitted that the labor market is slowing down due to a high unemployment rate, however, considering other crucial data including the gross domestic product, wage growth, and consumer spending, it is still performing relatively well. That means the US economy is not weak enough to have 50 bps yet.
Regardless, all of these are his opinions toward the last FED meeting, and the Federal Reserve already went for 50 bps to prevent any misfortune risk to economic growth.
The Bank of Canada
Just like other central banks, the Bank of Canada is very likely to continue easing as they want to prevent any further slowdown, especially when they are being cautious in the rental market.
Reserve Bank of Australia and the European Central Bank: Hawkish Stance
The Reserve Bank of Australia has decided to maintain the key cash rate at 4.35% while not ruling on any possibility of having further hiking in this meeting yet. This means that they are planning to hold this until they gain confidence in inflation progress. As of now, inflation in Australia just came slower than prior data, showing easing signs for inflation, and that supports what the central bank has been looking for.
Furthermore, they are projecting that consumer spending is picking up slower than expected, and that could be a result of “continued subdued output growth and a sharper deterioration in the labor market”.
Meanwhile, after the last easing from the European Central Bank, they also stated that “it is very unlikely to have more rate cuts,” as the concern over inflation still remains.
Both of these central banks are prioritizing bringing inflation down to the annual target rate of 2%.