របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍
ត្រូវនឹងថ្ងៃទី21 ខែកញ្ញា ឆ្នាំ2024
នៅក្នុងរបាយការណ៍នេះ យើងនឹងតាមដានទៅលើបណ្តាសេដ្ឋកិច្ចសំខាន់ៗ រួមមានសហរដ្ឋអាមេរិក តំបន់អឺរ៉ុប ចក្រភពអង់គ្លេស ជប៉ុន អូស្ត្រាលី និងកាណាដា ដែលភាគច្រើនផ្តោតសំខាន់ទៅលើសូចនាករសេដ្ឋកិច្ច និងព្រឹត្តិការណ៍សេដ្ឋកិច្ចមួយចំនួនដែលបានកើតឡើងក្នុងសប្តាហ៍នេះ។
ប្រទេសអូស្ត្រាលី
ទោះបីជាមានអត្រាអ្នកគ្មានការងារធ្វើនៅតែមានកម្រិតដដែលក៏ដោយ ក៏យើងឃើញថាចំនួនការងារភាគច្រើនគឺសុទ្ធតែជាអ្នកធ្វើការក្រៅម៉ោង ហើយនេះអាចជាសញ្ញាដំបូងដែលអាជីវកម្មមួយចំនួនកំពុងព្យាយាមកាត់បន្ថយការចំណាយទូទៅដើម្បីទប់ទល់ទៅនឹងស្ថានភាពតម្រូវការបច្ចុប្បន្ន។ ការងារក្រៅម៉ោងគឺជាការងារដែលមិនស្ថិតស្ថេរ និងមានប្រាក់ចំណូលទាបដែលអាចធ្វើឱ្យប្រជាជននៅទីនោះកាត់បន្ថយការចំណាយរបស់ពួកគេ ហើយនេះក៏អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចទន់ខ្សោយនោះដែរ។ ទោះជាយ៉ាងនេះក្តី ធនាគារកណ្តាលអូស្ត្រាលីនៅតែព្រួយបារម្ភទៅលើបញ្ហាអតិផរណា ដូច្នេះពួកគេអាចនឹងរក្សាអត្រាការប្រាក់នៅក្នុងកម្រិតដដែល លុះត្រាតែស្ថានភាពសេដ្ឋកិច្ចដុនដាបខ្លាំង។
ប្រទេសជប៉ុន
ធនាគារកណ្តាលជប៉ុនបានរក្សាអត្រាការប្រាក់នៅកម្រិត 0.25% បើទោះបីជាមានការព្រួយបារម្ភអំពីសម្ពាធអតិផរណាលើការប្រើប្រាស់ក៏ដោយ ខណៈពេលដែលពួកគេព្យាករណ៍ថាអាចនឹងមានការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមមុនឆ្នាំនេះបញ្ចប់។
សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ផងដែរថា អតិផរណាភាគច្រើនបានមកពីអតិផរណាប្រាក់ឈ្នួល អតិផរណានាំចូល និងសុទិដ្ឋិនិយមរបស់អាជីវករដែលបានធ្វើឱ្យពួកគេដំឡើងតម្លៃទំនិញ ឬសេវាកម្ម។ ជាពិសេសដោយពិចារណាទៅលើកម្រិតអតិផរណាប្រាក់ឈ្នួល ព្រមទាំងភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ វាអាចនឹងពិបាកក្នុងការធ្វើឱ្យធនាគារកណ្តាលនៅជប៉ុនរក្សាអត្រាការប្រាក់បន្ថែមទៀត។ សូម្បីតែសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើងបន្ថែមទៀត នេះក៏អាចជំរុញឱ្យធនាគារកណ្តាលជប៉ុនរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដើម្បីដោះស្រាយបញ្ហាអតិផរណាផងដែរ។
ប្រទេសកាណាដា
ដូចដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំរបស់ធនាគារកាណាដា ពួកគេមានការព្រួយបារម្ភអំពី “ហានិភ័យដែលអត្រាអតិផរណាធ្លាក់ចុះ(លើសកម្រិត)”។ នេះមានន័យថា បរិត្តផរណាអាចនឹងចូលមកក្នុងសេដ្ឋកិច្ចពួកគេ ហើយវាត្រូវបានបង្ហាញដោយការធ្លាក់ចុះនៃទិន្នន័យអតិផរណានៅសប្តាហ៍នេះ រួមទាំង Core CPI(អតិផរណាដែលមិនរាប់បញ្ចូលអាហារ និងថាមពល) ខណៈដែលអតិផរណាផលិតកម្មផ្សេងទៀតដូចជា IPPI និង RMPI ដូចដែលបានបង្ហាញខាងក្រោមបានធ្លាក់ចុះក្រោមកំណើនសក្តានុពល។ ទាំងអស់នេះកំពុងនិយាយថា ភាពទន់ខ្សោយនៅក្នុងទីផ្សារការងារ តម្រូវការទាប និងការធ្លាក់ចុះនៃសេដ្ឋកិច្ចបានបង្ខំឱ្យអតិផរណាធ្លាក់ចុះក្រោមកម្រិតគោលដៅ។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបទៅនឹងតម្លៃទាប គេក៏ឃើញពីការកើនឡើងត្រឡប់មកវិញពីតម្រូវការក្នុងស្រុក ហើយគេក៏រំពឹងទុកថាអាចនឹងបន្តឡើងទៀត ដោយសារតែការបន្ធូរបន្ថយនាពេលថ្មីៗនេះ។
ចក្រភពអង់គ្លេស
ធនាគារកណ្តាលនៅចក្រភពអង់គ្លេសនៅតែមានការព្រួយបារម្ភលើការកើនឡើងអតិផរណា ជាពិសេសចំពោះអតិផរណាសេវាកម្ម ហើយពួកគេនៅតែមានការប្រុងប្រយ័ត្នចំពោះការកែសម្រួលគោលនយោបាយនៅពេលនេះ។ នេះមានន័យថាសមាជិកភាគច្រើននៃធនាគារកណ្តាលនៅចក្រភពអង់គ្លេស បានបោះឆ្នោតសម្រាប់អត្រាមិនផ្លាស់ប្តូរ ប៉ុន្តែពួកគេក៏ព្យាករណ៍ថានឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែវិច្ឆិកា។
ទិន្នន័យចុងក្រោយបំផុតដែលយើងទទួលបាននៅទីនេះគឺអតិផរណាខ្ពស់ និងតម្រូវការខ្ពស់ ដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែខ្ពស់។ ប៉ុន្តែនោះមិនមែនជាអ្វីដែល BoE ចង់បាននៅពេលនេះទេ។
អតិផរណាខ្ពស់ → ពន្យារពេលកាត់បន្ថយអត្រាការប្រាក់យូរ។
សម្រាប់ពេលនេះ ធនាគារកណ្តាលភាគច្រើនកំពុងបន្ធូរបន្ថយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលធ្វើឱ្យរូបិយប័ណ្ណក្នុងស្រុករបស់ពួកគេធ្លាក់ចុះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើចក្រភពអង់គ្លេសបន្តរក្សាអត្រាខ្ពស់ក្នុងរយៈពេលយូរជាងពួកគេ ហើយធ្វើឱ្យ GBP កាន់តែខ្លាំង វានឹងប៉ះពាល់ដល់ការជួញដូរនាំចេញ។
GBP ខ្ពស់ → ការនាំចេញថ្លៃ → តម្រូវការនាំចេញធ្លាក់ចុះ → កំណើនសេដ្ឋកិច្ចធ្លាក់ចុះ។
តំបន់អឺរ៉ុប
អតិផរណាអឺរ៉ុបនៅសប្តាហ៍នេះបានធ្លាក់ចុះ ហើយមានទិសដៅឆ្ពោះទៅរកអត្រាគោលដៅ 2%។ ប៉ុន្តែទិន្នន័យផ្សេងទៀតពីសហជីពបានបង្ហាញពីលទ្ធភាពនៃការកើតមានបរិត្តផរណាដែលចូលមកសេដ្ឋកិច្ចរបស់ពួកគេ។
ការថយចុះអតិផរណាជាមួយនឹងតម្រូវការទន់ខ្សោយនេះគឺជាសញ្ញាអាក្រក់សម្រាប់កំណើនសេដ្ឋកិច្ច ដោយសារតែអ្នកប្រើប្រាស់នៅតែប្រុងប្រយ័ត្នចំពោះការចំណាយរបស់ពួកគេ បើទោះបីជាទំនិញ និងសេវាកម្មមានតម្លៃទាបក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ យើងក៏រំពឹងថា អត្រាការប្រាក់ទាបពីមុនអាចបន្ធូរបន្ថយភាពតានតឹងខ្លះ ដែលមានន័យថា ការលើកទឹកចិត្តមនុស្សឱ្យចំណាយកាន់តែច្រើន និងជំរុញកំណើនសេដ្ឋកិច្ចម្តងទៀត។ ធនាគារកណ្តាលអឺរ៉ុបត្រូវបានគេរំពឹងថានឹងរក្សាអត្រាការប្រាក់ថេរក្នុងខែតុលា។
សហរដ្ឋអាមេរិក
ជាមួយនឹងឱនភាពថវិការបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ និងភាពទន់ខ្សោយក្នុងកំណើនសេដ្ឋកិច្ច ធនាគារកណ្តាលបានសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់ចំនួន 50bps ហើយធ្លាក់ចុះមកត្រឹម 5% ក្នុងគោលបំណងទប់ស្កាត់ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចបន្ថែមទៀត។ សូម្បីតែការប្រើប្រាស់តម្រូវការសម្រាប់ទិន្នន័យខែសីហាក៏បានបង្ហាញពីការធ្លាក់ចុះមួយចំនួនផងដែរ។
ខណៈពេលដែល Fed ក៏រំពឹងទុកពីភាពទន់ខ្សោយនៃសកម្មភាពសេដ្ឋកិច្ច ទីផ្សារមួយចំនួនបានព្យាករណ៍ពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ជាពិសេសគឺមកពីលោក Jeffrey Gundlach ដោយនិយាយថា “ការកាត់បន្ថយអត្រាការប្រាក់គឺយឺតពេលហើយ សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចរួចហើយ” ។
ចំពោះទីផ្សារលំនៅឋាន យើងក៏ឃើញមានការរីកចម្រើនផងដែរនៅក្នុងទិន្នន័យការអនុញ្ញាតសាងសង់លំនៅឋាន(Building permits) ព្រមទាំងទិន្នន័យការចាប់ផ្តើមសាងសង់ (Housing starts)នៅខែសីហា ខណៈពេលដែលការលក់លំនៅឋាន(Housing Starts)បន្តធ្លាក់ចុះ។ នេះឆ្លុះបញ្ចាំងថាតម្រូវការលំនៅឋាននៅតែធ្លាក់ចុះ ចំពេលដែលអ្នកសាងសង់លំនៅឋានមានទស្សនវិស័យវិជ្ជមានចំពោះសេដ្ឋកិច្ច ព្រមទាំងទីផ្សារអចលនទ្រព្យមុនពេលមានការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញា។ យោងតាមលោក Powell របស់ FED បញ្ជាក់ថា “វានឹងចំណាយពេលខ្លះសម្រាប់ឱ្យតម្លៃផ្ទះទាបជាមុន។”
(English Version)
Weekly Data Summary Report
As of September 21st, 2024
In this report, we will assess major economies, including the United States, the United Kingdom, the Eurozone, Japan, Australia, and Canada, mainly based on their economic indicators and economic events that have occurred within this week.
Australia
Despite having an unchanged unemployment rate, we also see that most of the employment comes from part-timers, which could be early signs that businesses are trying to reduce the operation expenses to cope with the current demand condition. An unstable job would prevent the consumer from spending and lead to a slowdown in economic growth. Even so, the Reserve Bank of Australia still waned with the inflation problem, saying that the rate decision next week is very likely to stay the same unless there is significant weakness coming in.
Japan
The Bank of Japan held the interest rate at 0.25% despite concerns about the inflationary pressures on consumption, and they project to see tightening monetary policy before the year ends.
The statement also stated that most of the inflation came from wage inflation, import inflation, and optimism about passing the burden costs. Especially considering how sticky the wage inflation is and the current strong economic growth, this will make it more difficult for the Bank of Japan to hold the interest rate any longer. Even the consumer price index surged further, urging the Bank of Japan to tighten the monetary policy to cope with inflation problems.
Canada
As discussed in the Bank of Canada meeting minutes, they are concerned about “downside inflation risk” which refers to the potential of having deflation coming in. And that is proved by lower inflation data this week including the core CPI while other production inflation also such as IPPI and RMPI as shown below dropped below the potential growth. All of these are saying that weakness in the labor market, previous poor consumption, and slowdown in economies have forced inflation to recede below the target level.
However, in response to lower prices, demand consumption also recovered to some degree and is expected to continue to recover due to the recent easing policy.
The United Kingdom
As the Bank of England is still concerned about upward inflation, particularly the services inflation, they remain vigilant toward having policy adjustments this time. Saying that most of BoE members voted for an unchanged rate while projecting to have a rate cut in November.
The latest data we got here is higher inflation and higher demand consumption that possibly boost the economic growth higher, however, that is not completely what the BoE wants now.
Higher inflation → delay the rate cut longer.
For now, most central banks are easing to stimulate economic growth which depreciates their domestic currency. However, if the UK continues to hold the rate high for longer than them and makes GBP stronger, this will affect the export trading.
Higher GBP → Expensive exporting → export demand dropped → slow down economic growth.
The European
This week’s EU inflation also receding toward the target rate of 2% and yet, other data from unions also pose a probability that they could face the deflation coming to their economy.
This disinflation with weak demand is a bad sign for economic growth as the consumer remains cautious on their spending despite having lower pricing goods and services. However, we also expect that the previous lowering rate could ease some tension, meaning encouraging people to spend more and boost economic growth once again. Even so, the European Central Bank is expected to hold the rate steady in October after its rate.
The United States
With the recent US budget deficit and weakness in economic growth, the Federal Reserve decided to cut the rate by 50bps to 5% this meeting which aims to prevent any further slowdown. Even the demand consumption for August data also showed some decline as shown in retail sales.
While the Fed also anticipates weaker economic activities, some market participants project to recession risk posed to the economy, especially coming from Jeffrey Gundlach, by says “Rate cut is too late, the US is already in recession.”
As for the housing market, we also see an improvement in August’s building permits and housing starts while housing sales continue to drop. This reflects that the housing demand still getting weak amid high optimism from the homebuilder sentiment ahead of rate cut in September. As per the FED’s Powell affirms that “it will take some time for lower market rents to filter through.”